តា​​រា​ច​​​ម្រៀ​ង​ ​គង់​ ​ចាន់​ ​រដ្ឋា​ ​ប៉ា​បង្ខំ​ឲ្យ​យក​ប្តី​

រំដួលអង្គរខ្មៅស្រអែម តារាចម្រៀង គង់ ចាន់រដ្ឋា នៅពេលថ្មីៗនេះកំពុងតែជួបនូវរឿងស្មុគស្មាញក្នុងដួងចិត្ត ដែលធ្វើឲ្យរូបនាងពិបាក់ចិត្តស្ទើរបែកក្បាលទៅហើយ។

នៅយប់ថ្ងៃទី ៣ ខែ កញ្ញា ឆ្នាំ ២០១២ នៅលើបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក គង់ ចាន់រដ្ឋា បានWall Post ថា “ថ្ងៃនេះមិនសប្បាយចិត្តសោះ បន្ទាប់ពីនិយាយទូរសព្ទជាមួយនឹងប៉ាហើយ តើអ្នកទាំងអស់គ្នាដឹងទេថា គាត់ទុកពេលឲ្យខ្ញុំតែប្រាំខែ ទេ គាត់នឹង……” ជាមួយនឹងពាក្យសម្តីដែលបង្ហាញនៅលើ បណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុកនេះដែរបានធ្វើឲ្យអ្នកគាំទ្រ និងមិត្តភក្តិរបស់នាងបានឆ្ងល់គ្រប់គ្នា ថា នាងអាចនឹងបោះបង់ចោលសិល្បៈឬយ៉ាងណា? ឬមួយ ប៉ារបស់នាងសម្រេចឲ្យនាង យកប្តី?

ឆ្លើយឆ្លងតាមទូរសព្ទជាមួយនឹង គេហទំព័រ ដំណឹនៅព្រឹកមិញនេះ គង់ ចាន់រដ្ឋា បានលើកទូរសព្ទ ឡើងសើចកក្អឹក ហើយតមទាំងលាក់លៀមស្ទើរមិនចង់បង្ហើបថារឿង អី សួរដេញដោលយូរៗទៅទើបនាងបានប្រាប់ថា រឿង ៥ ខែ នោះគឺ ប៉ាខ្ញុំមិនចង់ឃើញខ្ញុំនៅយូរ គាត់ចង់ឲ្យមានគ្រួសារ ក្នុងពេលឆាប់ៗនេះទាំងខ្ញុំមិនទាន់នឹងចង់បានផង។ នាងបានបន្ថែមសម្រាប់គូរស្រកររបស់នាង នាងមិនដឹងថា ជានរណានោះទេ ឬ រកស៊ីមុខជំនួញ អីនោះទេខណះដែលក្រុមការងារគេហទំព័រ ដំណឹងសួរបន្តនោះ។ មហាជនជាច្រើនបានគិតថា មូលហេតុដោយសារតែនាងគិតមិនចេញ ស្ទើរបែកក្បាលនោះ នាងខ្លាចបាត់បង់គូរស្នេហាចាស់ ដែលជាតារាម៉ូដែល ក្នុងក្រុម Super Model នោះ ។ជាមួយនឹងគ្នានេះដែរ រដ្ឋា សុំមិនធ្វើការឆ្លើយតបជាមួយនឹងបញ្ហា ដែលមហាជនយល់ឃើញនោះ តែទោះបីជាយ៉ាងណាក៏ដោយ នាងបាននិយាយថា នាងនឹងប្រាប់ដល់បង(គេហទំព័រ ដំណឹង) មុនគេជាមិនខាន ខណះដែលព័ត៌មានលេចចេញជារូបរាងច្បាស់លាស់នោះ។

ខណះធ្វើបទសម្ភាស៍ ជាមួយនឹង រដ្ឋា នាងកំពុងធ្វើម្ហូបល្មម ដោយបបួលក្រុមការងារទៅញុំាបាយជាមួយនឹងនាង ដោយនាងបានធ្វើម្ហូបពិសេសនោះគឺ ត្រីអាំង ជ្រក់មរមៀញ ដែលធ្វើឲ្យក្រុមការងារស្រក់ទឹកមាត់ កូរពោះ នៅពេលមិនទាន់ពិសារបាយថ្ងៃនោះ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *