វិធីធ្វើសាគូគ្រាប់ទទឹម

សាគូគ្រាប់ទទឹម

វិធីធ្វើ៖

ចាក់ម្សៅសាគូក្នុងចាន បីវែក

ចាក់ទឹកក្តៅពុះ កន្លះកែវ និង ល័ក្តក្រហម(សម្រាប់បង្អែម) ពីរដំណក់
លាយម្សៅអោយស្អិតចូលគ្នា
រួចថែមម្សៅលុញអោយទន់ចូលសាច់គ្នា
បើជាប់ដៃសូមយកម្សៅលាប កុំអោយជាប់
ដាំទឹកក្តៅមួយឆ្នាំងអោយពុះ
លុញម្សៅដាក់បង់ចូល ដាំអោយម្សៅអណ្តែត លែងមានពណ៌សនៅបណ្តូល
ស្រង់ចេញដាក់ក្នុងទឹកត្រជាក់

ពេលបរិភោគដាក់ទឹកស្ករ លាយទឹកខ្ទិះ
បើចង់ឈ្ងុយ ថែមសាច់ខ្នុរទុំ ដើម្បីយកក្លិនល្អ
បរិភោគជាមួយទឹកកកក៏បាន មិនបាច់ក៏បាន។

អ្នកស្រី កែវ ច័ន្ទបូរណ៍

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *