ព័ត៌មានសិល្បៈ និងកម្សាន្ត

Li ​Bingbing​ ​អ​វត្ត​មាន​ក្នុ​ង​ការ​ដាក់​ប​ង្ហា​ញ​រឿង​ ​Resident​ Evil​:​ ​Retribution​ ​នៅ​ទី​ក្រុ​ង​តូ​ក្យូ​

តារាសម្តែងចិន នាង Li Bingbing មិនមានវត្តមានក្នុងការដាក់បង្ហាញរឿងរបស់ខ្លួនជាលើកដំបូងនៃជំហានដំបូងក្នុងការចូលទៅសម្តែងក្នុងពិភពហូលីវ៉ូតរឿង Resident Evil: Retributionនោះទេ នៅក្នុងទីក្រុងតូក្យូកាលពីពេលកន្លងទៅថ្មីៗនេះ ខណះដែលឈ្លោះជជែកវែកញែករកអធិបតេយ្យភាព លើកោះ Diaoyu រវាងចិន និងជប៉ុននោះ។

អ្នកគ្រប់គ្រងរបស់តារាសម្តែងជើងចាស់នេះបាននិយាយថា “យើងឈរលើគោលការណ៍របស់រាជរដ្ឋាភិបាលរបស់យើង ហើយកោះ Diaoyu នោះគឹជាកម្មសិទ្ធចិនយូរណាស់មកហើយ ចំណែក Li Bingbing នឹងមានវត្តមានក្នុងខ្សែភាពយន្តរបស់នាងជាលើកដំបូងនេះ ក្នុងការដាក់បង្ហាញនៅកន្លែងផ្សេងទៀត នៅលើពិភពលោក ទោះបីជាអវត្តមាននៅ ជប៉ុនក៏ដោយ”។

ទោះបីជាយ៉ាងណាក៏ដោយប្រភពព័ត៌មានបានឲ្យដឹងថា Bingbing ត្រូវបានអនុញ្ញាតិឲ្យចូល ដោយរាជរដ្ឋាភិបាលជប៉ុនផងដែរ៕

LI Bingbing

មតិយោបល់