ព័ត៌មានសិល្បៈ និងកម្សាន្ត

ក្រុម​តារាចម្រៀង Pink បាត់បង់​សមាជិក​ម្នាក់​

​នេះ​វា​បាន​ក្លាយជា​រឿង​មួយ​គួរឲ្យភ្ញាក់ផ្អើល សម្រាប់​អ្នក​គ្រប់គ្នា តែ​នេះ​វា​ជា​រឿង​ពិត​។ ថ្មីៗ​នេះ ខាង ផលិតកម្ម A Cube បាន​បញ្ជាក់​ពី​ព័ត៌មាន ដោយ​ធ្វើ​សន្និសីទ​កាសែត​ថា “​ជា​លើកដំបូង យើង​ក៏​សូម​អភ័យទោស​ដល់​បណ្តា​អ្នកគាំទ្រ សម្រាប់​ការប្រកាស​ព័ត៌មាន​មួយ​គួរឲ្យភ្ញាក់ផ្អើល​។

តារាចម្រៀង ដែល​អ្នក​ទាំងអស់​គ្នា​ស្គាល់​ថា ជា Yookyung ដែល​ធ្វើ​ការសម្តែង កាលពី​ថ្ងៃ​ទី ១៩ ខែ មេសា ឆ្នាំ ២០១១ នោះ ដែល​បាន​ទទួល​ការស្រលាញ់​យ៉ាងច្រើន​ពី​អ្នកគាំទ្រ​កាលពី ២ ឆ្នាំ មុន​នោះ នឹង​ចាក់ចេញ​ពី​ក្រុម​តារាចម្រៀង​ស្រី Pink”​។​
https://i1272.photobucket.com/albums/y389/domneng/Pink168_zps70dfe9db.jpg
​តំណាង​ឲ្យ​តារា​ចម្រៀង Pink បានបញ្ជាក់​ថា​បន្ថែមទៀត​ថា “​នាង Yookyung តែងតែ​ព្យាយាម ធ្វើ​ការងារ​សម្តែង​យ៉ាង​ល្អ ក្នុង​អាជីព​នា​ពេលកន្លងមក ដោយ​នាង​ធ្វើ​ការលំបាក់​ជាច្រើន​ជាមួយនឹង​ក្រុម ។​បន្ទាប់​ពី​គិត​យ៉ាងយូរ តារាចម្រៀង​ស្រី​រូបនេះ ក៏បាន​សម្រេច​ចិត្ត​ចាកចេញ​ពី ក្រុម ដោយ​ផ្តោត​គំនិត​លើ​ការសិក្សា​របស់​នាង​”​។​ការសម្រេចចិត្ត​របស់​នាង ក៏​ខាង​ផលិតកម្ម​ធ្វើ​ការគាំទ្រ​នោះដែរ​។​

​ខាង​ផលិតកម្ម បាន​បន្ថែមថា “Yookyung នឹង​បន្ត​ការសិក្សា​នៅ សាកលវិទ្យាល័យ នៅ​ឆ្នាំ​នេះ នាង​នឹង មិនមែន​ជា​សមាជិករ​បស់​ក្រុម Pink ទៀត​ទេ ប៉ុន្តែ​ការ​សម្រាក់​របស់​នាង គឺ​ដើម្បី​បំពេញ​ងារ​ជា​និស្សិត​ម្នាក់​ដោយ​ផ្តោតអារម្មណ៍​លើ​ការសិក្សា​តែប៉ុណ្ណោះ ។​ចំណែក​យើង​ក៏​ធ្វើ​ការគាំទ្រ​ចំពោះ​សម្រេចចិត្ត​របស់​នាង និង អ​នា​គត់​របស់​នាង​ផងដែរ​”​។​
​ទោះបីជា​យ៉ាងណា ក្រុម​តារាចម្រៀង Pink នាពេល​បច្ចុប្បន្ន​នេះ កំពុង​រៀបចំ​ខ្លួន​មក​ជួប​ប្រិយមិត្ត​របស់ខ្លួន ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ​៕​

មតិយោបល់