ព័ត៌មានសិល្បៈ និងកម្សាន្ត

ទទួលទាន​ទឹក​តែ​ក្ដៅៗ ជួយ​ព្យាបាល​ជំងឺ

មិនថាតែឱសថបុរាណ តែបៃតង់ ឬតែធម្មតានោះទេ ពេលទទួលទានក្ដៅៗគឺសុទ្ធសឹងតែផ្តល់នូវអត្ថបប្រយោជន៍ ទាំងអស់ សម្រាប់រាងកាយ។ ក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់ថា ប្រសិនបើទទួលទានតែទឹកក្ដៅដែលមានបានបញ្ចូលឱសថបុរាណថែមនោះ គឺកាន់តែល្អសម្រាប់សុខភាព បន្ថែមពីនេះ ក្រៅពីឱសថបុរាណ លោកអ្នកក៏អាចប្រើប្រាស់នូវ ខ្ញី បន្ដិចបន្ទួច ឬក៏លោកអ្នកអាចបន្ថែមខ្ទឹមចិញ្ច្រាំ ខ្លះៗដើម្បីជួយកម្ចាត់មេរោគបាក់តេរីផ្សេង ដែលមាននៅក្នុងខ្លួន បន្ថយការឆ្លងមេរោគ។

រសជាតិតែនឹងកាន់តែប្រសើ ប្រសិនបើលោកអ្នកបន្ថែមទឹកក្រូចឆ្មារបន្ដិចចូល ព្រោះថា ក្រៅពីឱសថបុរាណ ដែលជួយទ្រទ្រងដល់រាងកាយ និងខ្ញីជួយកម្ចាត់បាក់តែនោះ ទឹកក្រូចឆ្មារដែលដាក់ចូលលាយជាមួយទឹកតែក្ដៅ អាចជួយការពារជំងឺផ្ដាសាយថែមទៀតផង។

គួរបញ្ជាក់ផងដែរថា ការទទួលទានស៊ុបមាន់ក្ដៅៗ ក៏អាចជួយបំបាត់អាការឈឺ-ក ប្រឆាំងការរលាក និងជំនួយដល់ប្រព័ន្ធការពាររាងកាយរបស់អ្នកជំងឺ និងជួយជម្រុញឲ្យអ្នកជំងឺឆាប់ជាសះស្បើយផងដែរ៕

មតិយោបល់