ព័ត៌មានសិល្បៈ និងកម្សាន្ត

ពេ​ជ្រ​ ​សោ​ភា​ ​ប្តូ​រ​អា​ជី​ព​ពី​តា​រា​ច​ម្រៀ​ង​

តារាចម្រៀងលំដាប់ជួរមុខ ចាស់វស្សារបស់ផលិតកម្ម ហង្សមាស នាង ពេជ្រ សោភា ដែលមួយប្រាវមុននេះរងនូវព្យុះព័ត៌មានជាបន្តបន្ទាប់ពី រឿង ឈ្លោះប្រកែក មិនត្រូវរ៉ូវជាមួយនឹងតារាចម្រៀង ក្នុងទ្រនំតែមួយ តែពាក្យចាមអារ៉ាមនេះត្រូវបាននាងប្រតិកម្ម ភ្លាមៗចំពោះសារព័ត៌មានទាំងនោះដែលបានចុះ។

ចូលមកដល់ឆ្នាំ ២០១២ នេះ ពេជ្រ សោភា ល្បីថា នាងបានប្តូរអាជីព ពីតារាចម្រៀង ហើយ តែយើងនៅមិនទាន់ច្បាស់ថានាងប្តូរពីតារាចម្រៀង ទៅអ្វីនោះទេ ។ សោភា ដែលបច្ចុប្បន្នកាលទទួលបាននូវប្រជាប្រិយភាពតាមរយៈបទ សង់ទីម៉ង់ កន្ទ្រាក់អារម្មណ៍ របស់ខ្លួន តែមួយរយៈចុងក្រោយនេះគេសង្កេតឃើញថា សោភា ភាគច្រើនច្រៀងបទ ញាក់កន្ទ្រាក់អារម្មណ៍ ច្រើនជាងបទសង់ទីម៉ង់ ព្រោះថា លក្ខណរបស់ក្រុមហ៊ុនតម្រូវឲ្យ នាងច្រៀងតែបទ ប្រភេទនេះ ។

ពេជ្រ សោភា ទម្រាំមានថ្ងៃនេះ គឺនាងទទួលរងនូវព្យុះជីវិតជាច្រើនគ្រា ទម្រាំបានឃើញនូវពន្លឺថ្ងៃ ខែ វស្សា ដែលជាពន្លឺសរបញ្ជាក់ថា ជីវិតរបស់នាង គឺរួចផុតពីភាពសោក សៅទាំងនោះហើយ តែនាងក៏មិនដែលភ្លេចនូវគ្រាជូរចត់ទាំងឡាយ ដែលកើតឡើងចំពោះរូបនាងនោះដែរ។

ប្រភពព័ត៌មានពី Fan របស់កញ្ញា ពេជ្រ សោភា បានឲ្យដឹងថា បង ភាគាត់មិនបានប្តូរ អាជីពអ្វីនោះទេ គ្រាន់តែ គាត់បានបន្ថែមនូវអាជីពថ្មីមួយទៀត ក្នុងពិភពសិល្បៈនោះគឺ តំណែងជាអ្នកនិពន្ធ ទំនុកច្រៀង ដែលមានបទ ជាច្រើនចេញជាបន្តបន្ទាប់ដែលជាស្នាដៃរបស់ បង ភា ក្នុងនោះមានបទ “បងទៅបានចាំអូនដេញ” ដែលច្រៀង ដោយ លោក ឆន សុវណ្ណរាជ និង បទ “មានសង្សារថ្មី ជួបបង អូនកុំភ័យ” ដែលនឹងចេញក្នុងពេលឆាប់ៗនេះនិងមានបទ ជាច្រើនទៀត ដែលគ្រោងនឹងចេញ ក្នុងពេលឆាប់ៗខាងមុខនេះដែរ៕

ពេជ្រ សោភា

 

មតិយោបល់