ព័ត៌មានសិល្បៈ និងកម្សាន្ត

SISTAR មក​វិញ​ជាមួយ​នឹង​បទ ‘Give It to Me‘ (Video Inside)

Sistar គឺ​បាន​បញ្ចប់​ការវិល​ត្រលប់​មក​វិញ​ហើយ បន្ទាប់​ពី​បាន​ទទួលបាន​ការគាំទ្រ​ជាមួយនឹង​បទ​ចុងក្រោយ​របស់​ខ្លួន​តាមរយៈ​បទ​ចម្រៀង​ក្រោម​ចំណងជើង​ថា ‘Alone’ ។​តែ​ពេល​នេះ​សម្រាប់​ក្រុម Sistar នឹងចូលរួម​បង្ហាញ ខ្លួន​សារជាថ្មី​ជាមួយនឹង​បទ​ថ្មី​បំផុត​របស់​ខ្លួន​ក្រោម​ចំណងជើង​ថា ‘Give It to Me‘ ដែល MV នៃ​បទ​ចម្រៀង​មួយ​នេះ​បាន​ចេញ​ការ​ពី​ថ្ងៃ​ទី ១១ ខែ មិថុនា ឆ្នាំ ២០១៣ នេះ​បើ​យោងតាម​ប្រភព​ព័ត៌មាន Koreanupdates បាន​ចុះ​បង្ហាញ​នោះ​។​
https://i1272.photobucket.com/albums/y389/domneng/3%20lady/20130611-SISTAR_Give-It-to-Me_zpsa9e8c734.jpg
​បទ​ចម្រៀង ‘Give It to Me‘ នេះ​ដែរ​ជា​បទ​ដែល​និពន្ធ​ដោយ Duble Kick និង​ធ្លាប់​រួមសហការ​ដ៏​អស្ចារ្យ​ជាមួយនឹង​ក្រុម​តាម​រយៈ​បទ “Loving U” និង​រៀបចំ​ដោយ Kim Do Hoon ដែល​ធ្វើឲ្យ​តារាចម្រៀង និង​បទ​ចម្រៀង​មួយ​នេះ​ទទួល​បាន​ភាព​ទាក់ទាញ​។​

​អត្ថន័យ​នៃ​បទ​ចម្រៀង​នេះ​ដែរ គេ​ចង់​និយាយ​ពី​ភាព​ក្រៀមក្រំ របស់​ក្មេងស្រី​ម្នាក់​ដែល​ឈឺចាប់​រឿង​ស្នេហា​។​
​លោកនាយក Joo Hee Sun ដែលជា​អ្នក​ធ្លាប់​ធ្វើការ​ជាមួយនឹង SISTAR តាមរយៈ​បទ Alone Loving U “Gone Not Around Any Longer” ក៏​បាន​ចូលរួម​ជាមួយនឹង​ការថត​វីដេអូ​ចម្រៀង​ជាមួយនឹង​ក្រុម​ស្រី​ស្រស់​នេះ ដោយ​ផ្តល់​ភាព​អស្ចារ្យ​តាមរយៈ​ការបង្ហាញ​លើ MV ចុងក្រោយ​របស់​ក្រុម​នេះ​៕
ទស្សនាវីដេអូ​ចម្រៀង​ដូចខាងក្រោមនេះ​៖


មតិយោបល់