ព័ត៌មានសិល្បៈ និងកម្សាន្ត

តើ​​អ្ន​ក​​ស្គា​ល់​​ភា​សា​​កាយ​វិ​ការ​​សិច​​ទេ​​?​

ពេលខ្លះវាមានការពិបាកណាស់ដើម្បីយល់អំពីអ្វីដែលមនុស្សស្រីចង់អោយយើងដឹង។តើនាងកំពុងតែពេញចិត្ត ខ្លួនឯងទេ? តើអ្វីដែលអ្នកកំពុងតែធ្វើនោះវាត្រឹមត្រូវដែរទេ? តើនាងសប្បាយចិត្តទេ? និយាយអោយខ្លីទៅស្ត្រីមានការពិបាកណាស់ក្នុងការយល់ចិត្តតាម ការសម្តែងខាងក្រៅជាពិសេសនៅពេលរួមភេទតែម្តង។ ប្រសិនបើអ្នកមិនទាន់យល់ដឹងច្បាស់ទេ ចូរសិក្សាបន្ថែមអំពីសញ្ញាមួយចំនួនដែលបង្ហាញដោយភាសាកាយវិការសិច របស់នាង។
នាងនឹងបង្ហាញអ្នកអំពីរបៀបដែលអ្នក ត្រូវធ្វើ។ រាងកាយរបស់នាងនឹងប្រាប់អំពីសញ្ញានៃការស្រើបស្រាលតណ្ហាផ្លូវភេទ មួយចំនួនដែលមិនអាចលាក់បាំងបាន ប៉ុន្តែចូរចាំថាមនុស្សស្រីគ្រប់គ្នាតែងតែមានលក្ខណៈខុសៗគ្នា ទាំងអស់។ ដូច្នេះវាអាចមានលក្ខណៈពិបាកខ្លះៗក្នុងការផ្តល់ទៅវិញនៅពេលជួយ ប្រទះនូវករណីដែលមិនទៀងទាត់ជាច្រើន។ ខាងក្រោមនេះគឺជាសញ្ញានៃភាសាកាយវិការសិចមួយចំនួនដែលពិតជាចង់ បង្ហាញអោយអ្នកដឹងខ្លាំងណាស់។
ដកដង្ហើមញាប់
នៅពេលសម្រាកដង្ហើមរបស់យើងគ្រប់គ្នាគឺមានលក្ខណៈស្មើរៗគ្នាល្អ ណាស់។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ នៅពេលដែលទទួលបានអារម្មណ៍ផ្លូវភេទហើយនោះ វានឹងធ្វើអោយការដកដង្ហើមរបស់នាងដង្ហក់ជាងធម្មតា។ ចង្វាក់បេះដូងនឹងដើរញាប់នៅពេលរាងកាយរបស់នាងត្រៀមខ្លួននឹងឈានដល់ ចំនុចកំពូល នោះមានន័យថាសរីរាង្គក្នុងពោះ និងសាច់ដុំកំពុងតែទាមទារនូវអុកស៊ីសែនអោយបានច្រើនហើយ។ ប្រសិនបើអ្នកអាចលឺនូវការប្រែប្រួលនៃការដកដង្ហើមរបស់នាង មានន័យថាអ្វីដែលអ្នកកំពុងតែធ្វើនោះគឺត្រឹមត្រូវហើយ។ នេះគឺជាភាសាកាយវិការសិចដែលនាងកំពុងតែផ្តល់អោយអ្នកថានាងមាន សម្រើបហើយ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើនាងដកដង្ហើមធម្មតាៗទេ ប្រហែលជាអ្វីដែលធ្វើនោះមិនត្រឹមត្រូវទេ។
រាងកាយរបស់នាងទៅជារមួល
ប្រសិនបើនាងកំពុងតែក្តាប់ម្រាមជើង និងរមួលសង្កត់មកអ្នកវិញ នោះគឺជាអ្វីដែលកំពុងតែធ្វើអោយនាងពេញចិត្តហើយ។ ការដែលនាងប្រើកម្លាំងរុញជំនះនឹងអ្នកវិញ មានន័យថានឹងបានទទួលនូវសម្រើបរួចទៅហើយ។ ប្រសិនបើនាងកំពុងតែដេកជាលក្ខណៈធ្វើហី នោះប្រហែលអ្វីដែលអ្នកកំពុងតែធ្វើនោះមិនអាចដាស់អារម្មណ៍នាងបាន ឡើយ។ ដូច្នេះចូរព្យាយាមប្រើក្បាច់ថ្មី ឬឈប់ប្រើវិធីសូកបញ្ចូលលិង្គ ដោយជំនួសនូវការប្រើមាត់ ឬម្រាមដៃដើម្បីថ្នាក់ថ្នមនាងវិញ ហើយចាំមើលថាកាយវិការរបស់នាងមានការប្រែប្រួលដូចម្តេចខ្លះ។
ដៃត្រដាងចេញ
កាយវិកាយមួយប្រភេទទៀតដែលបញ្ជាក់ថានាងទទួលបានសម្រើបផ្លូវភេទនោះ គឺ ដៃរបស់នាងអោបទ្រូងរបស់អ្នក អោបក្បាល ឬកន្លែងណាមួយ។ ប្រសិនបើនាងនៅពីលើ នាងប្រហែលជាចង់ប្រើដៃមកម៉ាស្សាអោយខ្លួនឯងហើយដើម្បីអោយបាន សម្រើបកាន់តែខ្លាំង។ ការធ្វើដូច្នេះមិនអាចជាកាយវិការដ៏ពិតប្រាកដមួយបានទេ ប៉ុន្តែវាអាចមានប្រយោជន៍ដែរ។ រាងកាយរបស់នាងគួរតែឆ្លើយតបនឹងការប្រើដៃ។ នាងមិនគួរបារម្ភអំពីសម្លៀកបំពាក់ ឬកន្លែងដាក់ដៃរបស់នាងឡើយ៕

អត្ថបទ៖https://health.com.kh

មតិយោបល់