ព័ត៌មានសិល្បៈ និងកម្សាន្ត

Lee​ ​Joon​ ​ស​មា​ជិ​ក​រ​ប​ស់​ ​MBLAQ​ និ​យា​យ​ពី​ស្ថា​ន​ភា​ព​គ្រួ​សារ​ជួប​រឿង​លំ​បា​ក​

កាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០១២ ម្សិលមិញនេះ សមាជិករបស់ MBLAQ បានបង្ហាញឧបកថាមួយរបស់ Lee Joon ដោយបានចែកចាយ នូវស្ថានភាពគ្រួសាររបស់ខ្លួនកំពុងជួបនូវការលំបាក។

នៅក្នុង ឧបកថានោះដែរ Lee Joon សមាជិករបស់ MBLAQ បាននិយាយថា”គ្រួសាររបស់ខ្ញុំមិនមានលុយច្រើននោះទេ ដូច្នេះខ្ញុំមិនអាចធ្វើដំណើរទៅសាលារៀនបាននោះទេ”។តារាចម្រៀងប្រចាំក្រុមរូបនេះបានបន្ថែមទៀតថា “គ្រួសារបស់ខ្ញុំពិតជាមានស្ថានភាពលំបាក ហើយដូច្នេះហើយខ្ញុំមានតែសម្លៀកបំពាក់រាំបាឡេតែមួយគត់ ការឈឺចាប់របស់ខ្ញុំនោះគឹហាត់រៀនតែម្នាក់ឯងនៅសាលា ខណះពេលដែលភ្លើងសាលាត្រូវបានបិទ មិនឲ្យនរណាចូលទៅហាត់រៀននោះ ខ្ញុំតែងតែចេញមកហាត់នៅក្រោមភ្លើង តាមទីសាធារណៈ”។

តែទោះជាយ៉ាងណាខ្ញុំបានតស៊ូរៀនចប់ថ្នាក់វិទ្យាល័យ ហើយក៏បានទៅធ្វើជាអ្នករាមដ៏ឆើតឆាយម្នាក់ មុននឹងខ្ញុំមានវត្តមាននៅក្នុងក្រុម MBLAQ នាពេលសព្វថ្ងៃនេះ៕

Lee Joon ,MBLAQ

មតិយោបល់