ម្ទេ​ស​​ប​ន្ថ​យ​​ហា​និ​ភ័​យ​​ជំ​ងឺ​ ​សរ​សៃ​ឈាម​​បេះ​ដូង​​

ការសិក្សាស្រាវជ្រាវបានរកឃើញថា អាហារដែលមានជាតិខ្លាញ់ saturated ខ្ពស់ ដែលត្រូវបានរក ឃើញនៅក្នុងប្រភេទអាហារមួយចំនួនដូចជា៖សាច់ក្រហម និង អាហារធ្វើពីទឹកដោះគោ គឺអាចបណ្តាល អោយអ្នកមាន ការវិវត្តន៍នូវកម្រិតកូឡេស្តេរ៉ូលខ្ពស់។

វាក៏នឹង ធ្វើអោយអ្នក មាននូវជំងឺសរសៃឈាម បេះដូង និង អាចអោយអ្នកស្លាប់បានផងដែរ។ សារជាតិ cayenne ដែលជាសារធាតុមួយ ក្នុងចំណោម សារធាតុសំខាន់ផ្សេងទៀត ដែលមាននៅក្នុងផ្លែម្ទេស ត្រូវបានគេរកឃើញថា វាមានប្រសិទ្ធភាព មិនត្រឹម តែ ជួយកាត់បន្ថយនូវកម្រិតកូឡេស្តេរ៉ូល និង ទ្រីគ្លីសេរីដប៉ុណ្ណោះទេ តែវាថែមទាំងអាច ជួយកាត់បន្ថយ ផងដែរ នូវការផ្តុំឡើងនៃកោសិកាឈាមប្លាក្កែត platelet ដែលវាជារឿយបណ្តាលអោយមាន ដុំឈាមកកដែលអាចធ្វើអោយ ស្លាប់បាន។ អត្ថប្រយោជន៍ចំពោះសុខភាពទាំងនេះ គឺពិតជាមានសារៈសំខាន់ចំពោះមនុស្សទាំងឡាយ ណា ដែលកំពុងមានការព្រួយបារម្ភ អំពីការវិវត្តន៍មាននូវជំងឺ សសៃឈាមបេះដូង ឬ អ្នកដែលត្រូវបាន ធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺនេះរួចទៅហើយ ៕

Chilly

អត្ថបទ៖https://health.com.kh

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *