Avril Lavigne បាននិយាយថា នាងកំពុងតែគិតចំពោះការប្រើចំនួននៃអាវផាយ ដើម្បីបង្កើតនូវឈុតរ៉ូបអាពាហ៍ពិពាហ៍របស់នាង ។
តារាចម្រៀង Avril Lavigne នៅពេលថ្មីៗមកនេះដែរបានភ្ជាប់ពាក្យជាមួយនឹង ជាមួយនឹងតារាចម្រៀង Chad Kroeger ទន្ទឹមនឹងនេះក៏បានរៀបចំនូវគម្រោងធ្វើគ្រឿងបរិក្ខារដែលនាងត្រូវស្លៀកនៅថ្ងៃដ៏ធំសម្រាប់ជិវិតរបស់នាង។
Lavigne បានប្រាប់ដល់ សារព័ត៌មាន People ថា “នាងមានគំនិតនូវអ្វីដែលខ្លួននាងខ្ញុំចង់ធ្វើ វាអាចជា ខ្ញុំទិញសម្លៀកបំពាក់២ ទៅ ៣ ផ្សេងគ្នាហើយយកវាបកហែកដាក់លើរ៉ូបទាំអស់នោះដែលខ្ញុំពេញចិត្ត ដែលមើលទៅដូចគេយកពណ៌មកជ្រលក់លើវាអីចឹង ឬខ្ញុំអាចនឹងមានគំនិតផ្សេង ដោយរួមសហការជាមួយនឹងអ្នករចនា”។
នាងបានបន្ថែមទៀតថា នាងតែងតែគិតមម៉ៃណាស់ សម្រាប់ចិញ្ចៀនពេជ្រត្បូងផ្លែព័រ សម្រាប់ភ្ជាប់ពាក្យនាង ហើយក៏ចង់ជម្រុញឲ្យនារីទាំងអស់ទទួលយកចិញ្ចៀនពីបុរស។នាងបានបន្តទៀតថា ជាមួយនឹងចិញ្ចៀននេះនាងមិនដែលដោះវាទុកនោះទេ តែងតែដេកជាមួយនឹងវា វាជាគ្រឿងភ្ជាប់ពាក្យដ៏ល្អបំផុតសម្រាប់ខ្ញុំ អាចនិយាយបានថា ជាគ្រឿងបរិក្ខាដែលល្អសម្រាប់ជីវិតខ្ញុំក៏ថាបាន៕
មតិយោបល់