ព័ត៌មានជាតិ

អ​តី​ត​កី​ឡា​កា​រិ​នី​កំ​ពូ​ល​តា​រា​ង​ ​ ​Zahlavova ​Strycova​ ​ឈ្នះ​នៅ​ក្នុង​ការ​ប្រ​កួ​ត​ ​Quebec ​City

ងាកមកមើលអតីតកីឡាការិនីវាយតិន្នីសកំពូលតារាង Zahlavova Strycova ក៏មានប្រៀបលើកីឡាការិនី របស់កាណាដា Marie-Eve Pelletier នៅក្នុងកម្មវីធី Quebec City កាលពីថ្ងៃអង្គារ ម្សិលមិញនេះ។

សម្រាប់ការប្រកួតម្សិលមិញនេះ Zahlavova Strycova បានទម្លាក់កីឡាការិនី Marie-Eve Pelletier ឲ្យជ្រុះចេញពីកម្មវីធី Quebec City ដោយពិន្ទុ 2-1 ពោលគ្រាប់បាល់ 7-6 (7-2) និង 6-1 ខណះដែលកីឡាការិនីក្រូអាត Martic បានស្វែងរកការឈ្នះជាលើកដំបូងរបស់ខ្លួន នោះ ។

Hradecka កីឡាការិនីរបស់សាធារណៈរដ្ឋឆេក ក៏បានឈ្នះក្នុងកម្មវិធីមួយនេះដែរ ទៅលើកីឡាការិនីអាមេរិក Maria Sanchez ដោយពិន្ទុ 2-0 ពោលគ្រាប់បាល់ 6-5 និង 7-6 (7-5)។

មួយគូរទៀតនោះដែរកីឡាការិនី វ័យក្មេងរបស់ បារាំង Mladenovic ក៏បានទម្លាក់កីឡាការិនី របស់អាមេរិក Madison Brengle ដោយពិន្ទុ 2-1 ពោលគ្រាប់បាល់ 6-4 6-7 (6-8) និង 6-4 ដោយប្រើពេលវេលា ១ ម៉ោងនិង ២១ នាទី ខណះជាមួយនឹងគ្នានោះដែរកីឡាការិនី Davis ក៏បានទម្លាក់កីឡាការិនី Stephanie Dubois របស់កាណាដា ដោយពីន្ទុ 2-0 ពោលគ្រាប់បាល់ 7-5 និង6-3៕

មតិយោបល់