តើអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាយើងងងុយដេក ឬមានអារម្មណ៍ថាមានទំនុកចិត្តលើខ្លួនឯងភ្លាមៗក្រោយពីទទួលបាន ចំនុចកំពូលរួច? នេះដោយសារតែសារធាតុ Endorphins, Oxytocin និងសារធាតុផ្សេងៗទៀតដែលបញ្ចេញចូលទៅក្នុងចរន្តឈាមក្នុងពេលរួមភេទ។
មានសារធាតុគីមីជាច្រើនទៀតដែលមានឥទ្ធិពលទៅលើចិត្ត និងរាងកាយរបស់អ្នកក្នុងពេល និងក្រោយពេលរួមភេទ។
ខាងក្រោមនេះជាឧទាហរណ៍ខ្លះៗរបស់សារធាតុទាំងនោះ៖
Prolactin
សារធាតុ Prolactin ជួយបំបាត់នូវសម្រើបផ្លូវភេទក្រោយពីទទួលបានចំនុចកំពូលរួច ហើយជួយចងចិត្តអ្នកកុំអោយរួមភេទបន្តទៀត។ ចំនួនរបស់វាមានច្រើនភ្លាមៗក្រោយពីទទួលបានចំនុចកំពូលហើយ។ វាក៏អាចបញ្ជាក់ពីអាការៈរបស់មនុស្សប្រុសថាឈប់រួមភេទទៀតហើយ។ Prolactin ជាអ្នកជួយរំដោះខ្លួនអ្នកពីការរួមភេទដែរក្រោយពីឈានដល់ចំនុច កំពូលមួយហើយ ទោះបីជាមានមនុស្សស្រីអង្គុយ ឬឈរអាក្រាតពីមុខអ្នកក៏ដោយ។ ប្រសិនបើក្រោយពីរួមភេទរួច ក្នុងចិត្តរបស់អ្នកពោរពេញដោយរឿងរកាំរកុះ និងភាពនឿយហត់ អ្នកនឹងអាចមានអារម្មណ៍ធូរស្បើយមកវិញដោយសារតែឥទ្ធិពលរបស់ Prolactin ។
Oxytocin
សារធាតុមួយនេះគឺជាអ័រម៉ូនដែលបញ្ចេញដោយក្រពេញ Pituitary Gland និងមានតួរនាទីភ្ញោចទៅលើក្រពេញប្រូស្តាត ធ្វើអោយសាច់ដុំកន្ត្រាក់ និងផ្តល់នូវវិញ្ញាណដល់សរសៃប្រសាទ។ ការស្រាវជ្រាវបានបង្ហាញអោយដឹងថា កាលណា Oxytocin ផលិតកាន់តែច្រើន ការឈានដល់ចំនុចកំពូលក៏កាន់តែខ្លាំងក្លាដែរ។
Oxytocin ត្រូវបានគេស្គាល់ថាជាអ័រម៉ូនលួងលោមស្នេហា ព្រោះវាធ្វើអោយអ្នកមានអារម្មណ៍ទាក់ទងគ្នា និងចង់នៅជិតគ្នាជាមួយមនុស្សដែលខ្លួនស្រលាញ់។ អ័រម៉ូននេះក៏ត្រូវបានគេរកឃើញនៅក្នុងទឹកមនុស្សស្រីដែល សម្រាប់ជួយបង្កើនទំនាក់ទំនងរវាងម្តាយ និងកូន។
Endorphins
Endorphins គឺជាសារធាតុចម្លងសរសៃប្រសាទមួយក្រុមក្នុងខ្លួន ដែលមានតួរនាទីភ្ជាប់ខ្លួនទៅនឹងកន្លែងទទួលសារធាតុញៀនក្នុង ខួរក្បាលដើម្បីបង្កើតបានជាថ្នាំបំបាត់ការឈឺចាប់ជាធម្មជាតិ។ សារធាតុគីមីជីវៈសាស្ត្រ Acetylcholine និង Dopamine ត្រូវបានគេស្គាល់ថាជា Endorphins ព្រមទាំងមានរចនាសម្ព័ន្ធគីមីដូចគ្នានឹងថ្នាំ Morphine ដែរ។ សារធាតុទាំងនេះអាចជួយកាត់បន្ថយស្ត្រេស និងបង្កើនទំនុកចិត្តដល់ខ្លួនឯង។សារធាតុ Endorphins ធ្វើអោយយើងមានអារម្មណ៍សប្បាយចិត្ត ហើយក៏អាចអោយមនុស្សចេះអត់ធ្មត់បានដែរ។ វាប្រហែលជាធ្វើអោយអ្នកមានអារម្មណ៍វិលមុខ សន្លឹម និងងងុយដេក។ គ្រូពេទ្យបានណែនាំថា ការដែលភ្ញោចទៅលើកន្លែងទទួលសារធាតុញៀនច្រើនខ្លាំងពេកដូចជា ការប្រើថ្នាំញៀនហេរ៉ូអ៊ីន វានឹងធ្វើអោយបាត់បង់ចំណង់ផ្លូវភេទបាន។ដូច្នេះថ្ងៃក្រោយនៅពេល ដៃគូខាងស្រីឈ្លោះគ្នាជាមួយអ្នកក្រោយពីរួមភេទរួច អ្នកគួរតែដឹងថានោះគឺជាឥទ្ធិពលរបស់ Endorphins ទេ។ តាមការពិត កាលណាអ្នកដេកលក់កាន់តែលឿន វានឹងធ្វើអោយការរួមភេទរបស់អ្នកនោះកាន់តែល្អទៅវិញទេ។
Adrenaline
Adrenaline ជួយភ្ញោចទៅលើប្រព័ន្ធសរសៃប្រសាទ Sympathetic Nervous System បញ្ជាអោយបេះដូងដើញាប់ និងសរសៃឈាមអាកទែរីកធំដើម្បីអោយមានលំហូរឈាមកាន់តែច្រើនទៅដល់ សាច់ដុំក្នុងពេលរួមភេទ។ ក្នុងពេលរួមភេទ ក្រពេញ Adrenal Gland ក៏បង្កើននូវការបញ្ចេញចំនួន Adrenaline ដែរ។ សារធាតុគីមីនេះក៏ជួយបង្កើនថាមពលដល់ប្រព័ន្ធរបស់ឈាមផងដែរ។
សារធាតុ Adrenaline ធ្វើអោយអ្នកមានអារម្មណ៍សប្បាយរីករាយ និងប្រៀបដូចជាបានយកដុំថ្មមួយយ៉ាងធំចេញពីដើមទ្រូងអញ្ចឹង។
Phenylethylamine
សារធាតុ Phenylethylamine ជាអ្នកធ្វើអោយសារធាតុ Dopamine បញ្ចេញទៅក្នុងមជ្ឈមណ្ឌលសប្បាយចិត្តក្នុងខួរក្បាល។ សារធាតុគីមីមួយនេះត្រូវបានញ្ចេញក្នុងពេលរួមភេទ និងចំនួនរបស់វាឡើងខ្ពស់នៅពេលឈានដល់ចំនុចកំពូល។ អ្វីគួរអោយឆ្ងល់នោះគឺថា សារធាតុនេះក៏មាននៅក្នុងសូកូឡាដែរ។Phenylethylamine ធ្វើអោយអ្នកមានថាមានសុភមង្គល ទាក់ទាញ និងស្រើបស្រាល។
Testosterone
Testosterone គឺជាប្រេងសាំងរបស់ជីវិតផ្លូវភេទរបស់អ្នកហើយវាក៏ជាអ្នកជួយអោយជីវិតផ្លូវភេទអ្នកកាន់តែខ្លាំងក្លាដែរ។ វាមានសារៈសំខាន់ណាស់សម្រាប់បម្រើដល់ចំណង់ផ្លូវភេទ និងការស្រើបស្រាលផ្លូវភេទ។ មនុស្សប្រុស និងស្រីដែលមានអ័រម៉ូន Testosterone តិចច្រើនតែមានបញ្ហាក្នុងការទទួលបានសម្រើបផ្លូវភេទ និងមិនសូវជាចាប់អារម្មណ៍លើការរួមភេទនោះទេ។
និយាយអោយខ្លីទៅ គឺថា អ័រម៉ូនមួយនេះជួយអោយអ្នកមានអារម្មណ៍ដាស់តឿនដល់ផ្លូវភេទតែម្តង ហើយប្រសិនបើអ្នកសម្គាល់ឃើញថាខ្លួនឯងដូចជាមានទំនុកចិត្តខ្លាំង ក្រោយពេលរួមភេទរួច នោះមានន័យថាមកអ័រម៉ូន Testosterone បញ្ចេញបានច្រើន។
Serotonin
សារធាតុ Serotonin ជាអ្នកជួយសម្រួលដល់អារម្មណ៍របស់អ្នក។ ការទទួលបានចំនុចកំពូលគឺជាពេលដែលបញ្ចេញបាននូវ Serotonin មួយចំនួនតូចទៅក្នុងខួរក្បាល ហើយក៏អាចសម្រួលដល់ការបាក់ទឹកចិត្តខ្លះដែរ។
វានឹងធ្វើអោយ អ្នកមានអារម្មណ៍ថា សប្បាយរីករាយ ពោរពេញដោយក្តៅសង្ឈឹម និងអារម្មណ៍នឹងនរ។ ភាគច្រើននៃថ្នាំប្រឆាំងនឹងការបាក់ទឹកចិត្តសុទ្ធតែជម្រុញអោយកើនឡើង នូវសារធាតុ Serotonin នៅក្នុងខួរក្បាលទាំងអស់៕
អត្ថបទ៖https://health.com.kh
មតិយោបល់