ភ្នំពេញ៖ បញ្ហាគំរាមបង្ហោះរូបស្រាតតារាសម្តែង វណ្ណ ម៉ូនីកា ពីសំណាក់ អ្នកដឹកនាំសម្តែង ទ្រនំល្បីមួយ លោក វ៉ាត លីម៉េង បានធ្វើឲ្យពិភពសិល្បៈភ្ញាក់ផ្អើល ខណៈដែលអ្នកគាំទ្រ តារាស្រីសាច់សខ្ចី និង អ្នកដឹកនាំខាងលើ កំពុងរងចាំតាមដានរឿងនេះ ថាវានឹងដល់ចំណុចណា ។
បន្ទាប់ពីស្នេហាផ្អែមល្អែម រួចក៏ចែកផ្លូវគ្នាមិនអាចផ្សះផ្សាបាននោះ វាក៏បង្ករឲ្យមានរឿងខាងលើ ហើយទស្សនិកជនជាច្រើនបានឆ្ងល់ថា ហេតុអ្វី លោក វ៉ាត លីម៉េង ធ្វើដូច្នោះ ដើម្បីគោលបំណេងអ្វីដែរ ?
ម្សិលមិញនេះដែរ លោក វ៉ាត លីម៉េង បានបង្ហោះអក្ខរាឌឺដងជាច្រើន ដោយសរសេរថា ”ខ្ញុំបាទ វ៉ាត លីម៉េង សូមផ្ញើរសារនេះទៅមនុស្សស្រីម្នាក់ឈ្មោះ វណ្ណ ម៉ូនីកា និងបណ្តាអ្នកសរសេរអត្ថបទរបស់ Page ខ្លះ ដែលចុះផ្សាយពីរឿងខ្ញុំ និង វណ្ណ ម៉ូនីកា ១. សុំបណ្តាអ្នកសរសេរអត្ថបទរបស់ Page ទាំងនោះ មេត្តាសរសេរទៅតាមក្រមវិជ្ជាជីវៈ អ្នកសារព័ត៌មានផង ព្រោះរឿងនេះ ជារឿងបុគ្គល ដូច្នោះសូមកុំប្រើឈ្មោះ ផលិតកម្មថោន មកពាក់ព័ន្ធជាមួយ។ ២.ខ្ញុំគ្មានពេលទំនេរខ្វល់ ពីរឿងអត់ប្រយោជន៍ចឹងទេ ហើយក៏ចង់ប្រាប់មិត្តទាំងអស់គ្នាដែរ ខ្ញុំប្រើប្រាស់ទូរស័ព្ទតែ ១ប្រពន្ធ ទេគឺ ០១០ ដូច្នោះបើ វណ្ណ ម៉ូនីកា ចោទថាលេខទូរស័ព្ទ ប្រព័ន្ធ ០៨៥ ដែលគំរាមនាងជារបស់ខ្ញុំ នាងអាចទៅប្តឹងប៉ូលីស ឬក៏អាចទៅសួរនៅ ទីស្នាក់ការរបស់ប្រព័ន្ធ ០៨៥ នាងនឹងដឹងពី ឈ្មោះរបស់ម្ចាស់លេខហ្នឹងហើយ មិនចាំបាច់ចុះផ្សាយតាមសារព័ត៌មាន ឬតាម Page ផ្សេងៗចឹងទេ ឬក៏ចង់ប្រើរឿងនេះដើម្បីចង់បានភាពល្បី? សុំមិត្តទាំងអស់គ្នាជួយ Share សារ១នេះ ផង សូមអរគុណ” ។
ជាមួយនឹងបញ្ហានេះដែរ វណ្ណ ម៉ូនីកា បានឆ្លើយឆ្លងជាមួយនឹងគេហទំព័រ ដំណឹង (www.domneng.news) ថា “អ្វីដេលលោក វ៉ាត លីម៉េង សរសេរលើហ្វេសប៊ុកនោះ វាជារឿង មិនពិតនោះទេ លោកនិយាយទាំងបំពាន ខ្ញុំមានភស្តុតាងរបស់ខ្ញុំត្រឹមត្រូវណាស់ ហើយនឹងបញ្ចេញឯកសារទាំងនោះ ឲ្យតុលាការ ” ។ ស្រីស្រស់រូបនេះបានបន្តទៀតថា “អ្វីដែលវ៉ាត លីម៉េង ចោទខ្ញុំ ថាយកលុយ ៦០០ ដុល្លារ ទូរស័ព្ទ iPhone 5s Gold និងទឹកអប់ Channel Blue នោះ តើ លោក វ៉ាត លីម៉េង មានឯកសារសំអាងត្រឹមត្រូវនោះទេ សូមបញ្ចេញមកឲ្យសាធារណៈជនបានដឹងបានឭផង” ។នាងបានបន្ថែមទៀតថា រឿងបញ្ហាលេខទូរស័ព្ទ នោះនាងក៏មានភស្តុតាងដែរ ថាជារបស់ម្នាក់នេះប្រាកដមែន មិនមែនខ្ញុំចេះតែថា ចេះតែនិយាយ ហើយក៏មិនយករឿងនេះចង់បានភាពល្បាញល្បីអីដែរ តែសំខាន់ ខ្ញុំចង់បានភាពថ្លៃថ្នូរ របស់ខ្ញុំមកវិញ ។
នៅពេលដែលអ្នកសារព័ត៌មានយើង សួរថា តើមានរូបស្រាត ដូចអ្វីដែលគេគំរាមអត់ ? វណ្ណ ម៉ូនីកា បានឆ្លើយថា ខ្ញុំមិនទៅភ្លើ ដេកនៅសប្បាយជាមួយគ្នា ហើយឲ្យគេថតរូបស្រាតនោះទេ ។នាងបានសង្កត់ធ្ងន់ថា ដូចអ្វីដែលយើងបានឃើញថា និស្សិតឆ្នាំទី ៣ ម្នាក់កាលពីម្សិលមិញនេះ រឿងគំរាមបង្ហោះរូបស្រាតមិត្តស្រីស្គាល់តាមហ្វេសប៊ុក ត្រូវ សមត្ថកិច្ចចាប់ដាក់គុករួចរាល់ហើយ ។ ដូចគ្នានេះដែរ វ៉ាត លីម៉េង ក៏មានវាសនាមិនខុសពី និស្សិតឆ្នាទី ៣ នោះដែរ ដោយនាងបានរៀបចំឯកសារពាក់ព័ទ្ធរួចជាស្រេច ហើយ ទៅឲ្យតុលាការ ហើយឯកសារអ្វីខ្លះ ដែលពាក់ព័ន្ធ នឹងឃើញនៅពេលនោះហើយ ។
ដោយឡែកលោក វ៉ាត លីម៉េង បានឆ្លើយឆ្លងតាមទូរស័ព្ទ នៅព្រឹកនេះថា “លោកនឹងហៅម្នាក់នោះមកតទល់នឹងមេធាវីរបស់គាត់ បើ វណ្ណ ម៉ូនីកា មានភស្តុតាងមានភស្តុតាងមែនសូមបង្ហាញមក ខ្ញុំក៏មានភស្តុតាងដូចគ្នានោះដែរ ។ ម្យ៉ាងវិញទៀតខ្ញុំនឹងហៅអ្នកសារព័ត៌មានទាំងអស់ ដែលយកឈ្មោះផលិតកម្មថោន ទៅពាក់ព័ទ្ធ នោះ មកសួរណែនាំផងដែរ “។ លោកបានបន្តថា ខ្ញុំមិនចង់និយាយអ្វីច្រើននោះទេ គឺយើងលែងទៅតាមផ្លូវច្បាប់ទៅវាចប់ហើយ ៕
មតិយោបល់