ព័ត៌មានសិល្បៈ និងកម្សាន្ត

រួម​​ភេ​ទ​​​ជួ​​យ​​​ដ​​ល់​​​សុ​​ខ​​ភា​​ព​​​ស្ត្រី​​​អ​​ស់​​​រ​​ដូ​​វ​​​

អ្នកមិនចូលចិត្តការរួមភេទនៅពេលដែលអស់រដូវមែនទេ? វាមិនត្រឹមត្រូវទេ ពីព្រោះការរួមភេទអាចជួយដល់ស្ត្រីអស់រដូវនៅក្នុងបញ្ហាសុខភាព មួយចំនួន។

យោងតាមសំដីរបស់លោកស្រីវេជ្ជបណ្ឌិត June Reinisch និង ជាអតីតនាយក នៅវិទ្យាស្ថាន Kinsey នៃសកលវិទ្យាល័យ Indiana បាននិយាយថា ចំពោះស្ត្រីដែលស្ថិតក្នុងវ័យរាំងឈាមរដូវ ដែលបាន ទទួលបានតម្រេកផ្នែកផ្លូវកាមបានជាទៀងទាត់ គឺអាចកាត់បន្ថយនូវ ឱកាសនៃការកើតមាននូវជំងឺ បង្ករោគតាមបង្ហួរនោម និង ការបង្ករោគនៅក្នុងទ្វារមាសបាន។

លោកស្រីជឿថា ការធ្វើសកម្មភាពផ្នែក ផ្លូវភេទជាទៀងទាត់ គឺអាចផ្តល់អោយអ្នកនូវការបន្តចេញនូវទឹករំអិល នៅក្នុងតំបន់នៃទ្វារមាស ដោយប្រឆាំងនឹងភាពស្ងួតហែង ដែលអាចនឹងនាំអោយមាននូវ ការចម្លងរោគបាន។ ការកើនឡើងនូវ ភស្តុតាងជាច្រើន បានចង្អុលបង្ហាញថា សកម្មភាពនៃការរួមភេទអាចធ្វើអោយ មានអត្ថប្រយោជន៍ក្នុងការ ព្យាបាលបាននូវរោគសញ្ញាមួយចំនួន របស់ភាពរាំងឈាមរដូវនេះ ៕

អត្ថបទ៖health

មតិយោបល់