ព័ត៌មានសិល្បៈ និងកម្សាន្ត

តើ​​មា​ន​​ដំ​បៅ​​ក្នុ​ង​​មា​ត់​​អាច​​ច​ម្ល​ង​​មេ​រោគ​​ពេ​ល​​រួ​ម​ភេទ​​តា​ម​​មា​ត់​​?​

វាពិតជាអាច។ ជំងឺប៉េសប្រដាប់ភេទបង្កឡើងដោយវីរុស Herpes Simplex Virus (HSV)។ វីរ៉ុសនេះមានពីរប្រភេទគឺ HSV1 និង HSV2។ ជំងឺប៉េសប្រដាប់ភេទច្រើនតែបង្កឡើងដោយ HSV2 ហើយជំងឺប៉េសក្នុងមាត់បង្កឡើងដោយ HSV1។ ទោះបីជាយ៉ាងណាក៏ដោយ ជំងឺប៉េសប្រដាប់ភេទក៏អាចបង្កឡើងដោយ HSV1 ម្តងម្កាលដែរ។ អ្នកជំងឺ HSV1 ខ្លះអាចចម្លងវីរុសនេះតាមរយៈការប៉ះពាល់មាត់ជាមួយនឹងប្រដាប់ភេទ រន្ធគូថ ឬមាត់ដៃគូររួមភេទ ទោះបីជាពួកគេមិនមានដំបៅដែលអាចមើលឃើញក៏ដោយ។

មធ្យោបាយដ៏ ល្អបំផុតដើម្បីបង្ការជំងឺប៉េសគឺត្រូវតែប្រើស្រោមអនាម័យក្នុងពេល រួមភេទគ្រប់ប្រភេទ (តាមមាត់ ទ្វារមាស ឬរន្ធគូថ)៕

អត្ថបទ៖https://health.com.kh

មតិយោបល់