ព័ត៌មានសិល្បៈ និងកម្សាន្ត

អតីតមន្រ្តីថៃ ប្រកាសទ្រព្យមរតកបុរាណដ៏មានតម្លៃ រាប់សែនលានដុល្លារ ដោយគ្មានការភ័យខ្លាច

សារព័ត៌មានថៃ ខាវសុត បានចេញផ្សាយពី អតីតមន្ត្រីថៃ ដែលជាអ្នកមានស្ដុកស្ដមក្នុងប្រទេសថៃ បានប្រកាសបើកចំហពី ទ្រព្យសម្បត្តិបុរាណរបស់លោក ដែលមានតម្លៃសរុប រាប់សែនលានដុល្លារ ដែលវត្ថុមានតម្លៃទាំងនោះ មានប្រភពមកពីប្រទេសផ្សេងៗគ្នា ។

លោក អតីតមន្រ្តី មិនបានបញ្ចេញនាម បានបើកចំហទ្រព្យសម្បត្តិបុរាណ ក្នុងត្រកូលក្រុមគ្រួសាររបស់លោកជាសាធារណ: ដល់មហាជនបានដឹងឮ ដែលលោកបានបន្ដស្នងកេរ្ដិ៍មរកដ នឹងមើលថែបន្ដពីជំនាន់ឧឪពុកលោក រយ:ពេល ២៥ ឆ្នាំហើយ លោកបានពោលសង្កត់ធ្ងន់ទៅលើពាក្យថា ” ស្រលាញ់ទ្រព្យសម្បត្តិបុរាណស្មើ នឹង អាយុជីវិតលោក ” ការពោលសម្ដីបែបនេះ គឺគ្មានការភ័យខ្លាចណាមួយចំពោះរូបលោកឡើយ ។


នៅក្នុងវីដេអូខាងក្រោមនេះ បង្ហាញពីទិដ្ឋភាពនៅក្នុងផ្ទះ រួមទាំងទ្រព្យសម្បត្តិរបស់លោក អតីតមន្រ្តីថៃ សូមអញ្ជើញទស្សនាដូចតទៅ ៖
//www.youtube.com/watch?v=iP3dUT49XjA&feature=youtu.be
ប្រភព៖ khaosod

មតិយោបល់