គ្រឿងផ្សំ៖
-ឃ្លោក ១ ផ្លែ
-សាច់ជ្រូកចិញ្ច្រាំ ២០០ក្រាម
-តៅហ៊ូទន់ៗ ៤ដុំ
-បង្គារក្រៀម ២ស្លាបព្រាបាយ
-ម្រេចម៉ដ្ឋ ២ស្លាបព្រាកាហ្វេ
-ដុំស៊ុបខ្នរ ១ដុំ
-ពង់មាន់ ១គ្រាប់
-ផ្សិតខ្មៅ ៣ផ្សិត
-ទឹកសៀងជ្រលក់ ៤ស្លាបព្រាកាហ្វេ
-ទឹកស៊ីអ៊ីវ ២ស្លាបព្រាបាយ
-ទឹកស៊ុបស្ងោរមាន់ ៤ចានចង្កះ
វិធីធ្វើ៖
១.ចិតសំបកឃ្លោកចេញលាងទឹកឲ្យស្អាតអស់រំអិលហើយ ចិតផ្នែកខាងលើដើម្បីឆ្កៀលយកសាច់ ឃ្លោកចេញ ។ឯចំណិតផ្នែកខាងលើទុកជាគម្របរួចហើយយកឃ្លោកនោះទៅត្រាំទឹក។
២.យកសាច់ជ្រូកចិញ្ច្រាំលាយផ្សំជាមួយនឹងគ្រឿងគ្រៅដូចជាទឹកស៊ីអ៊ីវម្រេចទឹកសៀង ជ្រលក់។ឯតៅហ៊ូកាត់វាជាដុំតូចៗលាយជាមួយសាច់ជ្រូកហើយគោះពងមាន់ដាក់ចូលទៀត បន្ទាប់មកដួសសាច់ជ្រូកញាត់ ចូលទៅក្នុងឃ្លោកឲ្យពេញណែន។
៣.យកឆ្នាំធំដាក់ទឹកល្មមដាំឲ្យពុះហើយយកចានធំដែល អាចធន់នឹងកំដៅបានមកដាក់ឃ្លោក ។បន្ទាប់មករៀបចំផ្សិតខ្មៅនៅក្នុងចានជុំវិញ ផ្លែឃ្លោក រួចចាក់ទឹកស៊ុបចូលក្នុងចាននោះ យកទៅចំហុយរហូតទាល់តែឃ្លោកនោះ ផុយសឹមថែមដុំស៊ុបខ្នរចូលមុន នឹងលើកចុះ ពីចង្ក្រាន៕
មតិយោបល់