វាអាស្រ័យទៅលើមូលហេតុនៃការឆ្លងមេរោគនៃទ្វារមាស។ ចំពោះការនិយាយតាមបែបវេជ្ជសាស្ត្រ, វាមិនអីនោះទេនៅពេលដែលអ្នកមានការឆ្លងមេរោគលើទ្វារមាសនោះ ប្រសិនបើមូលហេតុមិនត្រូវបានចម្លងតាមការរួមភេទ។ ប៉ុន្តែអ្វីដែលជាបញ្ហានោះគឺ ការរួមភេទអាចប្រហែលជាមិនផ្តល់ភាពស្រណុកសុខស្រួល ឬមានការឈឺចាប់។
មូលហេតុទូទៅបំផុតនៃការឆ្លងមេរោគលើទ្វារមាសគឺៈ
– ការឆ្លងមេរោគពពួកផ្សិត
– ការឆ្លងមេរោគពពួកបាក់តេរី
– ការឆ្លងមេរោគពពួកទ្រីកូម៉ូណាស
ការឆ្លងមេរោគពពួកផ្សិត និងបាក់តេរីមិនត្រូវបានចម្លងតាមការរួមភេទនោះទេ។ ការជៀសវាងនៃការរួមភេទនឹងមិនជួយអោយការឆ្លងមេរោគឆាប់បាត់នោះទេ។ ប៉ុន្តែ ពពួកមេរោគទ្រីកូម៉ូណាសជាធម្មតាត្រូវបានចម្លង។ ក្នុងករណីនេះ, វាជារឿងល្អក្នុងការជៀសវាងការរួមភេទរហូតដល់អ្នក និងដៃគូររបស់អ្នកបានព្យាបាលបានត្រឹមត្រូវ និងរោគសញ្ញាបានបាត់ទៅវិញអស់ដើម្បីបន្ថយហានិភ័យនៃការឆ្លងមេរោគ នោះសារជាថ្មី៕
អត្ថបទ៖https://health.com.kh
មតិយោបល់