ចិនៈស្ត្រីវ័យចំណាស់ម្នាក់មកពីតំបន់ Harbi ប្រទេសចិនស្ទើរតែខ្វាក់ភ្នែកបន្ទាប់ ពីស៊ូទ្រាំនឹងការវាយដំជាច្រើនដង ដែលគេចាត់ទុកជាទម្រង់នៃការព្យាបាលមួយអាចធ្វើឲ្យជាជំងឺផ្សេងៗ។
ស្ត្រីមានគំនិតសាមញ្ញម្នាក់នោះជឿថាការវាយដំលើក្បាល ភ្នែក និងផ្នែកផ្សេងទៀតនៃរាងកាយរបស់នាងពិតជាធ្វើឱ្យសុខភាពរបស់នាងប្រសើរឡើង។
ស្ត្រីម្នាក់នោះត្រូវបានគេស្គាល់ថាមាននាមត្រកូលឈ្មោះ “បាវ” ចាប់ផ្តើមចូលរួមក្នុងវិធីព្យាបាលដោយ វាយដំតាំងពីឆ្នាំ២០១១ក្រោយពេលមានការណែនាំពីអ្នកគ្រូបុរាណម្នាក់មកពីក្លឹបថែរក្សាសុខភាពធម្មជាតិ Natural Shock Health Club “។អ្នកស្រី បាវ បានចូលរួមវគ្គវាយដំនេះពីរដងឬបីដងក្នុងមួយសប្តាហ៍។នាងជឿជាក់ថាការដាល់ម្តងហើយម្តងទៀត អាចព្យាបាលជំងឺទាំងអស់បានទោះបីជានរណាម្នាក់ថាការដាល់អាចធ្វើឲ្យមានបញ្ហាដល់សុខភាពក៏ដោយ ។
ក្រោយពីបានស៊ូទ្រាំនឹងការព្យាបាលដោយការដាល់ប្រហែល ១៦០ដង ក្នុងរយៈពេល ១៨ខែ អ្នកស្រី បាវ បានចាប់ផ្តើមកត់សំគាល់ថា វាមិនត្រឹមតែជាវិធីព្យាបាលចម្លែកមិនបានព្យាបាលបញ្ហាសុខភាពរបស់នាងនោះទេ ប៉ុន្តែវាថែមទាំងធ្វើឲ្យប៉ះពាល់ដល់ភ្នែករបស់នាងទៀតផង។
បន្ទាប់ពីទទួលបានវាយដំក្បាលនិងភ្នែកខ្លាំងៗស្ត្រីម្នាក់នេះបានសំគាល់ថា ថាភ្នែកស្តាំរបស់នាងមើលមិនច្បាស់ទេ។នៅពេលប្រាប់ដល់គ្រូបុរាណនោះ គាត់ប្រាប់ថាវាជាប្រតិកម្មធម្មតាទេ ហើយនឹងបាត់វិញ។ដូច្នេះនាងនៅតែទួលយកការព្យាបាលដោយដាល់ទៀតដើម្បីសុខភាព ប៉ុន្តែភ្នែកនាងកាន់តែមានសភាពអាក្រក់ទៅៗ។នៅពេលទៅជួបគ្រូពេទ្យជំនាញភ្នែក បានពិនិត្យរោគវិនិច្ឆ័យឃើញថាមានជំងឺភ្នែកឡើងបាយ៕
មតិយោបល់