ព័ត៌មានសិល្បៈ និងកម្សាន្ត

គង់​ ​ចាន់​រ​ដ្ឋា​ ​ប​ង្ហា​ញ​ស្តា​យ៍​ថ្មី​នៅ​លើ​ហ្វេស​ប៊ុក​​ប៉ះ​ស​ក់​

នាប៉ុន្មាននាទីមុននេះ ស្រីស្រស់ខ្មៅស្រអែម ដែលជាតារាចម្រៀងមកពីដែនអង្គរ កញ្ញា គង់ ចាន់រដ្ឋាបានបង្ហោះរូបភាពដែលជាស្តាយ៍ថ្មីរបស់នាង នៅលើ Wall Post របស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកដែលជាបណ្តាញ ទំនាក់ទំនងដ៏ពេញនិយមក្នុងព្រះរាជាណាចក្រកម្ពុជា។

ភាគច្រើនតាំងពីស្រីស្រស់ខ្មៅស្រអែម គង់ ចាន់រដ្ឋា ចូលប្រឡូកក្នុងសិល្បៈយើងមិនដែលឃើញនាងបញ្ចេញនូវស្តាយ៍សិចស៊ីហួសហេតុនោះទេ ។តែពេលនេះយើងបានឃើញ នាងបង្ហាញនូវស្តាយ៍ថ្មីក្រឡឺម ដែលធ្វើឲ្យប្រិយមិត្តរបស់ខ្លួនមានការភ្ងាក់ផ្អើលនឹងស្តាយ៍ថ្មី របស់នាង រូបភាពដែលនាងបានបង្ហោះនៅលើ គណនីហ្វេសប៊ុករបស់ខ្លួននោះ គឺរូបភាពនាងស្លៀកខោខ្មៅពណ៌ស ទ្រនាប់ជើងពណ៌ស អាវចាក់ពណ៌ប្រផេះ ដែលមើលឆ្លុះដល់ផ្នែកខាងក្នុងនៃរាងកាយ ដែលមើលទៅពិបាកនឹងពិពណ៌នា ឲ្យចំណាស់។

មួយអន្លើមុននេះ តារាចម្រៀង តារាសម្តែងដែលចូលចិត្តថត និងស្លៀកពាក់ឈុតស៊ីហួសហេតុមានការព្រឺសម្បុរ ហើយស្ថិតក្នុងបញ្ជីខ្មៅទៀតផង រហូតដល់អ្នកតារាចម្រៀងសម្តែងខ្លះទៀត ក៏លែងបានឡើងវេទិកាសម្តែងដោយសារតែមូលហេតុស្តាយ៍ស្លៀកហួសហេតុ បញ្ចេញលើបញ្ចេញក្រោមនោះ។

តែទោះជាយ៉ាងណានោះសម្រាប់ស្តាយ៍របស់ កញ្ញា គង់ ចាន់រដ្ឋា គ្រាន់តែជាស្តាយ៍ថ្មី មិនមែនសិចស៊ីហួសហេតុនោះទេ តែក៏ធ្វើឲ្យបុរសជាច្រើនព្រឺរោម ប៉ះសក់ផងដែរ តើនរណាម្នាក់ទៅ ដែលទទួលបាននូវស្រីស្រស់ រូបនេះថ្នមថ្នាក់ទៅនោះ ។ មួយរយៈមុននេះខាង គេហទំព័រ ដំណឹងក៏បានចុះផ្សាយម្តងទៅហើយអំពី ម្ចាស់បេះដូងរបស់កញ្ញា គង់ ចាន់រដ្ឋា ដែលម្តាយឳពុករបស់នាង សំណូមពរឲ្យនាងចូលរោងការឆាប់ៗខាងមុខនេះ តែត្រូវនាងបដិសេធជាមួយនឹងសារព័ត៌មានជាច្រើនថារឿង នេះចាស់គាត់ចង់ទេ តែនាងមិនទាន់គិតដល់ ខ្វល់គិតពី រឿងគូស្រករអីនោះទេ ដោយពេលនេះចិត្តកំពុងពុះកញ្ច្រោល នឹងសិល្បៈនៅឡើយ៕

មតិយោបល់