កំពូលអ្នកលេងហ្គីតា Steven Tyler នៅពេលថ្មីៗនេះ បានបង្ហើបឲ្យដឹងថា គាត់ចង់វិលត្រលប់ទៅចូលរួមក្នុងកម្មវីធី American Idol ប៉ុន្តែគ្នានទីសំចត់ឡើយ សម្រាប់ព្រឹត្តិការណ៍មួយនេះ។
អតីតគណៈកម្មាធិការ Steven Tyler បានបានប្រកាសថា លោកបានចាក់ចេញពីកម្មវិធី នេះកាលពីខែ កក្កដា នៃកម្មវិធី American Idol ជំនាន់ទី ១១។
Steven Tyler បានប្រាប់ដល់ E!News ថា”តាមពិតខ្ញុំមិនចង់វិលឡើយ តែគ្រាន់តែនឹករលឹកដល់ពេលដែលខ្លួននៅក្នុងព្រឹត្តិការណ៍មួយនេះ តែប៉ុណ្ណោះ ហើយនឹករលឹកដល់ពេលដែលអង្គុយដាក់ពិន្ទុជាមួយនឹង Jennifer Lopez និង Randy Jackson”។
តារារូបនេះបានបន្ថែមទៀតថា លោកបានចូលរួមជាមួយនឹងវងតន្ត្រីរបស់គាត់ហើយ មិនវិលថយក្រោយឡើយ អ្វីដែលសំខាន់នោះគឺគិតពីវងតន្ត្រីនេះ ជាសំខាន់ ដោយបច្ចុប្បន្នលោក និងអ្នកគ្រប់គ្រង់របស់លោកកំពុងធ្វើការងារលើតន្ត្រីនេះ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោម៖
មតិយោបល់