មូលហេតុភាគច្រើនបំផុត ដែលធ្វើអោយមនុស្សប្រុសមិនអាចមានលទ្ធភាព មានកូនបាននោះគឺ រួម មានដូចជា ផលិតផលនៃមេជីវិតឈ្មោល មានភាពមិនប្រក្រតី, បញ្ហានៃការបញ្ជូនរបស់មេជីវិតឈ្មោល, ទំលាប់នៃការរស់នៅជាប្រចាំថ្ងៃ និង បញ្ហាសុខភាពផ្សេងៗទៀត។ មូលហេតុទាំងអស់នោះអាចរួមមាន ដូចជា ៖
• ផលិតផលមិនប្រក្រតីនៃមេជីវិតឈ្មោលៈ មូលហេតុមួយ ក្នុងចំណោមមូលហេតុដែលតែងកើត មានជាទូទៅបំផុតនៃភាពមិនអាចមានកូន របស់បុរស គឺជាលទ្ធផល នៃដំណើរការផលិតរបស់ មេជីវិតឈ្មោល នៅក្នុងពងស្វាស។ ប្រសិនបើទ្រង់ទ្រាយ និង រចនាសម្ព័ន្ធរបស់មេជីវិតឈ្មោល ត្រូវបានទទួលការរំខាន នោះមេជីវិតឈ្មោលទាំងនោះ នឹងមិនអាចទៅជួបនឹង អូវុលបានទេ។
• កំហាប់មេជីវិតឈ្មោល មានកម្រិតទាបៈ ស្ថានភាពនេះ ត្រូវបានកំណត់ដោយ ចំនួនមេជីវិត ឈ្មោលមាន ១០លាន ឬ តិចជាងនេះ នៅក្នុងទឹកកាម ១មីលីត្រ។ ចំនួននៃកំហាប់មេជីវិតឈ្មោល ធម្មតា គឺមានច្រើនជាង ឬ ស្មើរនឹង ២០លានមេជីវិតឈ្មោល នៅក្នុងទឹកកាម ចំនួន ១មីលីលីត្រ។
• ការរាំងខ្ទប់ នៃដណើរការបញ្ជូនមេជីវិតឈ្មោលៈ ឧបសគ្គ ដែលកើតមានឡើង នៅក្នុងបំពង់ដែល ជួយដឹកនាំ មេជីវិតឈ្មោលអោយចេញពីពងស្វាស ទៅកាន់លិង្គ គឺអាចបណ្តាលអោយមិនមាន មេជីវិតឈ្មោលទាល់តែសោះ នៅក្នុងទឹកកាមដែលត្រូវបានបាញ់បញ្ចេញ ។
• ការហើមពងស្វាសៈ វាជាស្ថានភាពមួយ ដែលសសៃវ៉ែននៅលើពងស្វាសត្រូវបានរីកធំ ហើយនៅ ពេលដែលវាកើតមាននៅលើស្រោមពងស្វាស វាអាចការពារនូវ ភាពត្រជាក់ធម្មតារបស់ពង ស្វាស។ ហើយបញ្ហានេះ នឹងអាចឈានអោយមានការកាត់បន្ថយ នូវកម្រិតមេជីវិតឈ្មោល និង ការធ្វើចលនារបស់វា។
• ការរីកលូតលាស់របស់ពងស្វាស មិនបានត្រឹមត្រូវល្អ ( undescended testicle) វាកើតមាននៅពេល ដែលពងស្វាសមួយ ឬ ទាំងពីរមិនបានធ្លាក់ចេញពីក្នុងពោះ ទៅក្នុងស្រោមពងស្វាស ក្នុងអំឡុង ពេលនៃការវិវត្តន៍របស់គភ៌។ ដោយសារតែពងស្វាស ត្រូវបានប្រឈមនឹងសីតុណ្ហភាពរាងកាយ ខាងក្នុងដ៏ខ្ពស់ បើធ្វើការប្រៀបធៀបនឹងសីតុណ្ហភាពដែលមាននៅក្នុងស្រោមពងស្វាស នោះផលិតផលរបស់មេជីវិតឈ្មោលអាចនឹងត្រូវរង ផលប៉ះពាល់ ។
• បញ្ហារបស់អរម៉ូនៈ ប្រសិនបើក្រពេញ pituitary ដែលមានទីតាំងនៅខាងក្រោមខួរក្បាល មិនបាន បញ្ជូននូវ សញ្ញាត្រឹមត្រូវ ដើម្បីភ្ញោចដល់ពងស្វាសទេ នោះវាអាចនឹងបណ្តាលអោយមានកម្រិត អរមូន testosterone ទាប។ ហើយដោយសារបញ្ហានេះ មេជីវិតឈ្មោលមិនអាចធ្វើការ ផលិតចេញបានទេ ។
• បញ្ហានៃការរួមភេទៈ វាមានដូចជាស្ថានភាពនៃលិង្គងាប់, ភាពពិបាកក្នុងការបាញ់បញ្ចេញទឺកកាម, មិនសូវមានចំណង់ខាងផ្លូវកាម គឺក៏អាចការពារដៃគូររួមភេទមិនអាចអោយមានផ្ទៃពោះបាន ផងដែរ។
• ស្ថានភាពផ្នែកវេជ្ជសាស្ត្រៈ ការមាននូវបញ្ហាសុខភាពមានដូចជា ជំងឺនៃក្រពេញទីរ៉ូអ៊ីត, ជំងឺទឹក នោមផ្អែម ឬ Cushings syndrome ក៏អាចបង្អាក់ដល់សម្ថភាពមានកូនរបស់អ្នកបានផងដែរ។
• ភាពមិនពេញលេញរបស់ហ្សែនៈ ចំពោះភាពមិនពេញលេញរបស់ហ្សែន ដែលមាននៅក្នុងជំងឺ Klinefelter’s syndrome ដែល មនុស្សប្រុសមានក្រូម៉ូសូម Xពីរ និង ក្រូម៉ូសូម Yមួយ ជំនួស អោយក្រម៉ូសូម Xមួយ និង Yមួយវិញ ។បញ្ហានេះ នឹងបណ្តាលអោយមាន ការវិវត្តន៍មិនប្រក្រតី ចំពោះពងស្វាស ដែលជាលទ្ធផលវាធ្វើអោយផលិតផលមេជីវិតឈ្មោល មានចំនួនតិចឬ មិនមាន ទាល់តែ សោះ ។
• កត្តាប្រឈមនឹងគ្រោះថ្នាក់ ដែលបង្អាក់ដល់ភាពមានកូនរបស់បុរសៈ វាមាននូវកត្តាប្រឈមនឹង គ្រោះថ្នាក់ជាច្រើន ដែលអាចប៉ះពាល់ដល់ លទ្ធភាពមានកូនរបស់បុរស ដែលពួកវាមួយចំនួនអាចត្រូវបានធ្វើការជៀសវាងបាន។
• អាយុៈ លទ្ធភាពមានកូនរបស់បុរស នឹងត្រូវបានធ្លាក់ចុះទៅតាមអាយុរបស់ពួកគេ។ វាត្រូវបានគេ ប៉ាន់ប្រមាណថា បរិមាណនៃទឹកកាមដែលត្រូវបានបាញ់បញ្ចេញ និង ការធ្វើចលនារបស់វា ចាប់ ផ្តើមថយចុះ យ៉ាងយឺតៗចំពោះបុរសដែលមានអាយុចាប់ពី ៣៧ឆ្នាំឡើងទៅ ។
• ការជក់បារីៈ វាត្រូវបានគេជឿថា ការជក់បារីអាចជះឥទ្ធិពលអាក្រក់ ដល់គុណភាពរបស់ទឹកកាម។ ការជក់បារីមិនត្រឹមតែបង្កើនគ្រោះថ្នាក់ចំពោះសុខភាពនោះទេ ប៉ុន្តែវាក៏ត្រូវបានគេរកឃើញថា មានចំនួនដ៏ច្រើននៃកណើតមិនពេញលេញ ត្រូវបានរកឃើញចំពោះកូនរបស់ បុរសដែលបាន ជក់បារី ។
• ការផឹកស្រាៈ ការសេពវាក្នុង បរិមាណច្រើនជ្រុល គឺអាចជះឥទ្ធិពលអាក្រក់ ដល់ប្រព័ន្ធបន្តពូជ។ ហើយវាក៏អាចបំផ្លាញផងដែរ ដល់ថ្លើម និង សុខភាពជាទូទៅរបស់អ្នក។
• ការប្រើប្រាស់ឱសថមួយចំនួនៈ ប្រភេទថ្នាំមានដូចជា anabolic steroids ដែលជាទូទៅ ត្រូវបាន ប្រើដោយពួកអត្តពលករ គឺអាចកាត់បន្ថយនូវ ផលិតផលរបស់មេជីវិតឈ្មោល ដោយការបញ្ឈប់ នូវ អរម៉ូន ដែលត្រូវបានផលិតដោយ ក្រពេញ pituitary។ប្រភេទថ្នាំផ្សេងទៀត មានដូចជា cocaine ឬ heroine ក៏អាចជះឥទ្ធិពលអវិជ្ជមានដល់ សុខភាពផ្លូវភេទ និង រាងកាយបានផងដែរ។
• ជំងឺឆ្លងតាមការរួមភេទៈ វាមានដូចជា ជំងឺប្រម៉េះ និង ជំងឺរើមនៅប្រដាប់បន្តពូជ គឺអាចប៉ះពាល់ ដល់ផលិតផលរបស់មេជីវិតឈ្មោល និង បំផ្លាញដល់ បំពង់បង្ហូរទឹកកាម ដែលបង្អាក់ដល់ ការបញ្ជូនវាពី ពងស្វាស ទៅក្នុងទឹកកាម។ ប្រសិនបើអ្នកមានជំងឺឆ្លងតាមការរួមភេទ នោះអ្នកត្រូវតែស្វែងរកការព្យាបាល អោយបានត្រឹមត្រូវពី អ្នកផ្តល់សេវាថែទាំសុខភាពដែលមានជំនាញ ។
• ការស្លៀកខោស្លីបតឹងណែនពេកៈ ការសិក្សាស្រាវជ្រាវបានបង្ហាញថា ការស្លៀកខោខ្លីរឹបតឹងពេក អាចកាត់បន្ថយនូវចំនួនមេជីវិតឈ្មោលបាន។ អ្នកត្រូវស្លៀកខោខ្លីដែលរលុងៗ ដើម្បីបន្ថយនូវ ឱកាសនៃស្ត្រេសដែលមានពីកម្តៅ ទៅលើការផលិតរបស់មេជីវិតឈ្មោល។
• ការងូតទឹកក្តៅ, សូណា និង ស្ប៉ាៈ បុរសគួរធ្វើការជៀសវាងនូវការងូតទឹកក្តៅ, សូណា និង ការ ស្ប៉ា ពីព្រោះថា សីតុណ្ហភាពនៃរាងកាយ ជាពិសេសនៅត្រង់តំបន់នៃពងស្វាស គឺអាចកាត់បន្ថយ នូវផលិតផលរបស់មេជីវិតឈ្មោល។ វាតម្រូវអោយមាននូវមជ្ឈដ្ឋានត្រជាក់ល្មម ដើម្បីអោយ មេជីវិតឈ្មោលមានការផលិតបានល្អ ៕
អត្ថបទ៖health.com.kh
មតិយោបល់