ចិន៖ស្នាមដែលបង្ហាញដោយចៃដន្យ មើលទៅ គួរឲ្យខ្ពើមរអើម របស់អតីតបវរកញ្ញាពិភពលោកប្រទេសចិន នាងហ្សាង ហ្ស៊ីលីន (Zhang Zilin) ក្នុងវត្តមាននាព្រឹត្តិការណ៍ មហាភាពយន្តរបស់សិស្សក្នុងទីក្រុងប៉េកាំង រំពេចនោះ ស្រាប់តែគេសង្ស័យថា ស្នាមដ៏គួរឲ្យខ្លាច និងខ្ពើមនេះ ជាស្នាមដែលសល់ពីការវះកាត់សុដន់ ដាក់ សារធាតុ សេលីក្លូន។
ហេតុការណ៍កើតឡើងដោយចៃដន្យនេះ កើតឡើងកាលពីថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០១៤ ម្សិលមិញនេះ ខណៈដែល Zhang Zilin អតីតបវរកញ្ញា ឆ្នាំ ២០០៧ របស់ចិន បានបង្ហាញខ្លួន និងសម្រស់គួរជាទីកត់សម្គាល់ និងភស្តុតាងមួយចំនួនបញ្ចាក់ថានាងវះកាត់សុដន់ ។
ខណ់ដែលនាង Zhang Zilin ស្លៀឈុតខ្មៅ ដោយបញ្ចេញដើមទ្រូងឡើងមូលក្លំ និងឈរច្រត់ចង្កេះ ឲ្យ អ្នកសារព័ត៌មានថតនោះ ធ្វើឲ្យគេចាប់អារម្មណ៍ត្រង់ស្នាមជ្រួញវះកាត់ត្រង់ ក្លៀករបស់នាង មើលទៅគួរឲ្យខ្ពើម និងខ្លាច និងជាស្នាមបញ្ជាក់ថា នាង បានវះកាត់សុដន់ បើធៀបទៅនឹងរូបថតកាលពីអតិតកាល៕
មតិយោបល់