ព័ត៌មានសិល្បៈ និងកម្សាន្ត

យូ​រី​ ​ចេ​ញ​ ​ពី​ផ​លិ​ត​ក​ម្ម​រ៉​ក​មែ​ន​?​

ព្យុះព័ត៌មានមួយប្រាវមុននេះ ដែលនិយាយពីបញ្ហាផ្ទៃក្នុងរបស់ផលិតកម្ម រ៉ក មានបញ្ហាដែលធ្វើឲ្យតារាចម្រៀង ជួរមុខរបស់ផលិតកម្មមួយនេះ លោក ខាន់ ជេមស៍ កំពុងគិតគូរថានឹងចេញពីផលិតកម្មមួយនេះ តែហាក់ដូចជាមិនទាន់ចេញផ្លែផ្កាឲ្យច្បាស់នៅឡើយនោះទេ ចំពោះការគិតគូរនេះ។

មិនទាន់បានប៉ុន្មានផងដែរ ស្រាប់តែលេចឭដំណឹងថា តារាចម្រៀងសាច់សរខ្ចីដូចត្រកួនឈ្លក់ទឹកខែវស្សានាង យូរី ចាក់ចេញពីផលិតកម្ម រ៉កដែរ ខណៈដែលរូបថតមួយសន្លឹកត្រូវបានបង្ហោះ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក លោតឡើងក្រឡឺម នោះ ។ដោយនៅក្នុងរូបថតមួយសន្លឹកនោះនាងបានចូលរួមថតជុំគ្នា ជាមួយនឹងតារាសម្តែងជើងចាស់ដែលងាកមកចូលរួមការសម្តែងវិញ លោក ចា រិទ្ធី និងតារាចម្រៀង សំឡេងធ្ងន់ ឆាយ វិរៈយុទ្ធ និងតារាជាច្រើនទៀតនោះ ហើយក៏ជាដើមចមធ្វើឲ្យប្រិយមិត្ត របស់នាង មានការងឿងឆ្ងល់ចំពោះនាង ដែរ ដោយសុខៗឃើញវត្តមានជាមួយនឹងផលិតកម្មសាន់ដេយ៉ាងនេះ ឬក៏នាងបាន បញ្ចប់នូវកុងត្រាជាមួយនឹងផលិតកម្ម រ៉កហើយ?

យ៉ូរី ដែលអះអាងថា នឹងច្រៀងនូវបទ ក្នុងស្រុក ដែលមិនចម្លងពីបរទេសនោះ ដូចជាមិនទាន់មានបទ ចម្រៀងណាមួយដែលធ្វើឲ្យប្រិយមិត្ត និងសំណាក់មហាជនដែលគាំទ្រនាង ទទួលបានអារម្មណ៍ភ្ងាក់ផ្អើលដូចជាតារាចម្រៀងដទៃនៅឡើយទេ ។ម្យ៉ាងវិញទៀត មហាជនមួយចំនួនគិតថាទឹកដមសម្លេងរបស់នាង យ៉ូរីដូចជានៅមានកម្រិត ចឹងហើយ បានជាមិនទាន់មានបទណាគួរឲ្យភ្ងាក់ផ្អើលនោះ។

ទោះបីជាយ៉ាងណាក៏ដោយជុំវិញ បញ្ហារូបថតដែលបង្ហោះថតជុំគ្នាជាមួយនឹងតារាចម្រៀង សម្តែងផលិតកម្ម សាន់ដេ មួយសន្លឹកនេះ នៅរសៀលម្សិលមិញ និងព្រឹកថ្ងៃនេះ យើងមិនអាចទំនាក់ទំនងនាងចូលបានទេ ទោះបីជាព្យាយាមយ៉ាងណាក៏ដោយ ។សង្ឈឹមថា តារាចម្រៀង សាច់សរខ្ចី ស្រមោចវាលជ្រុះរូបនេះ នឹងចេញមុខបកស្រាយ ថា នាងពិតពី ផលិតកម្ម រ៉ក មែន ក៏យ៉ាងណា? ៕

មតិយោបល់