ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាចម្រៀង​ស្រី​កោះ​តៃវ៉ាន់​រកស៊ី​ផ្លូវភេទ​និង​ប្រើប្រាស់​គ្រឿងញៀន​

​តារាចម្រៀង​ស្រី​របស់​កោះ​តៃវ៉ាន់ Tran Giai ត្រូវបាន​ចាប់​ខ្លួន​ខណ:ពេល​ដែល​នាង​ជាប់​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​ផ្លូវភេទ​និង​ការប្រើប្រាស់​គ្រឿងញៀន​។​
​យោង​តាម​សារព័ត៌មាន​មួយ​ដែល​បាន​ចុះ​កាលពី​ពេល​ថ្មីៗ​នេះ​បានឲ្យដឹង​ថា​ប៉ូលិស​កោះតៃ​វ៉ាន់បាន​រាយការណ៍​អំ​ពីតារា​សម្តែង Tran Giai អាយុ ២១​ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​ជាមួយ​និង​ក្រុម​របស់​គេ​ដែល​មាន​គ្នា ៨​នាក់ ក្នុងនោះ​មាន​ប្រុស ៤​នាក់ និង ស្រី ៤​នាក់ នៅពេលដែល​ពួកគេ​កំពុង​ប្រព្រឹត្តឹ​អំពើ​ពេស្យាចារ​និង​ប្រើប្រាស់​គ្រឿងញៀន​។​​ប៉ូលិស​បាន​និយាយថា​បន្ទាប់ពី​បាន​ឆែកឆេរ ក្លិប​រាត្រី​គ្រប់កន្លែង​ទាំងអស់ ពួកគេ​បាន​រកឃើញ​កញ្ឆា​ជាច្រើន ព្រម​ទាំង​ឧបករណ៍​សម្រាប់​រួមភេទ​មួយចំនួន​ទៀត​។​

​ម្យ៉ាង​ទៀត​ពួកគេ​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​នៅ​ក្នុង​សភាព​រហិតរហៃ​បន្ទាប់ពី​បាន​ប្រើប្រាស់​គ្រឿងញៀន​។ ប៉ូលិស​មាន​ការភា្ញក់ផ្អើល​នៅ​ពេល​ដែល​មនុស្ស​ពីរ​នាក់​នៅក្នុង​ចំណោម​ពួកគេ​គឺជា​តារាចម្រៀង ឈ្មោះ Tran Giai ។ នៅពេលដែល Tran Giai ត្រូវបាន​ប៉ូលិស​នាំ​ខ្លួន​នាង​ទៅ កាន់​ស្នងការ​ប៉ូលិស ផ្នែក​បង្ក្រាប​ការជួញដូរ តារាចម្រៀង​ស្រី​វ័យ ២១ ឆ្នាំ បាន​យក​អាវ​មក​គ្រប់មុខ​ដើម្បី​បិទបាំង​ភាពអាម៉ាស់​។ ប៉ូលិស​បាន​បន្តទៀតថា​ពួកគេ​នឹង​ត្រូវ​សួរ​សំណួរ​មួយចំនួន​ដើម្បី​ប្រមូល​ការកត់ត្រា​ទុក​សម្រាប់​យក​ទៅ​ស៊ើបអង្កេត​បន្ថែម​ទៀត​។ គួរ​បញ្ចាក់​ផងដែរ​ថា​នេះ​គឺជា​ព័ត៌មាន​ដែល​មនុស្ស​ជាច្រើន​មាន​ការភ្ញាក់ផ្អើល​ដោយសារ​រឿងអាស្រូវ​របស់​តារាចម្រៀង​ស្រី​រូបនេះ ៕​
//i1272.photobucket.com/albums/y389/domneng/Decore/Decore096/Taivan5_zps22e71fc9.jpg
//i1272.photobucket.com/albums/y389/domneng/Decore/Decore096/Taivan4_zps5c1f9558.jpg
នាង Tran Giai
//i1272.photobucket.com/albums/y389/domneng/Decore/Decore096/Taivan6_zpsc07dad41.jpg
//i1272.photobucket.com/albums/y389/domneng/Decore/Decore096/Taivan1_zps264d0b1e.jpg
//i1272.photobucket.com/albums/y389/domneng/Decore/Decore096/Taivan3_zps91ac6779.jpg
//i1272.photobucket.com/albums/y389/domneng/Decore/Decore096/Taivan2_zps6e69ada8.jpg

មតិយោបល់