ព័ត៌មានសិល្បៈ និងកម្សាន្ត

អ្វី​​ដែល​​គួ​រ​តែ​​និ​យា​យ​ ​និ​ង​ ​​អ្វី​​ដែ​ល​​​មិ​ន​គួរ​​និ​យា​យ​​ក្នុ​ង​ពេ​ល​​រួ​ម​ភេ​ទ​​

បើយោងទៅតាមអ្នកឯកទេសខាងទំនាក់ទំនងផ្លូវភេទបានអោយដឹងថា សិល្បៈនៃការប្រាប់ដល់គូរស្នេហ៍របស់អ្នកអោយដឹងពីរបៀបដែល ធ្វើអោយអ្នកមានភាពស្រណុកសុខស្រួលខាងផ្លូវភេទគឺជាកត្តាដ៏សំខាន់មួយ ក្នុងការកំណត់ថាដំណេករបស់អ្នកយប់នេះនឹងបញ្ចប់ឡើងដោយស្រួល ឬមានបញ្ហា។ ខាងក្រោមនេះគឺជាចំនុចខ្លះដែលអ្នកគួរតែធ្វើ និងមិនគួរធ្វើដើម្បីអោយសុខភាពផ្លូវភេទកាន់តែប្រសើរ និងពោរពេញដោយភាពស្និទ្ធស្នាលតទៅទៀត។

គួរប្រើពាក្យសម្តី

វេជ្ជបណ្ឌិត បាណាប៊ី បារ៉ាត់ (Dr. Barnaby Barratt) ប្រធានសមាគមន៍អប់រំផ្លូវភេទ គ្រូពេទ្យព្យាបាល និងអ្នកព្រឹក្សាអាមេរិក បានណែនាំថា ការប្រើពាក្យសម្តីដើម្បីអោយដៃគូរដឹងពីអ្វីដែលអ្នកចង់បាន គឺជារឿងដែលអ្នកត្រូវតែធ្វើមុនពេលឈានដល់សមរភូមិលើគ្រែ។ គាត់បន្ថែមទៀតថា “ចំពោះអ្នកដែលពិបាកនឹងប្រើពាក្យនិយាយគឺមិនសូវល្អនោះទេ ប៉ុន្តែការដែលប្រើសម្តីបញ្ជាក់ពីចំណង់របស់អ្នកគឺជារឿងមាន ប្រយោជន៍មួយ។ ប្រសិនបើយើងបោះសំណួរតែមួយឃ្លាថា “តើបងអាចសុំកាន់ដៃអូនបានទេ?” ជាស្វ័យប្រវត្តិវាគ្រប់គ្រាន់នឹងបញ្ជាក់ថានោះគឺជាសកម្មភាពចង់បាន ផ្ទាល់ខ្លួនរបស់អ្នកហើយ”។ ការដែលមានសកម្មភាព និងចំណង់ផ្ទាល់ខ្លួន មិនត្រឹមតែអាចបង្ហាញអោយដៃគូររបស់អ្នកដឹងពីការពេញចិត្តចំពោះពោះ នាងតែមួយមុខទេ ប៉ុន្តែវាក៏ធ្វើអោយអ្នកមានអារម្មណ៍ស្រើបស្រាលកាន់តែខ្លាំង ព្រមទាំងយល់ថាគ្មានអ្វីគួរអោយរំភើបជាងនេះទៀតនោះឡើយ។

មិនគួរប្រើភាសារដែលគ្មានមនោសញ្ចេតនា
គ្រីស្ទីន (Kristin) និយាយថា គ្មានអ្វីដែលអាចសម្លាប់ទឹកចិត្ត ក៏ដូចជាអារម្មណ៍ដៃគូរលឿនជាងការប្រើភាសាគ្មានមនោសញ្ចេតនានោះទេ។ នាងបានបន្ថែមទៀតថា “ការពិភាក្សាបែបវិទ្យាសាស្ត្រមិនគួរណាលើកមកនិយាយក្នុងពេលរួមភេទ ឡើយ។ ប៉ុន្តែអ្នកនៅតែអាចទទួលបានអារម្មណ៍សិចនិងបង្ហាញពីចំណង់របស់ អ្នកបានដដែលដោយគ្រាន់តែកុំនិយាយពាក្យសាមញ្ញធម្មតារបស់ប្រដាប់ភេទ ”។ ដើម្បីអោយអ្វីៗស្ថិតក្នុងអារម្មណ៍ពុះកញ្ជ្រោលបាន អ្នកគួរតែកែពាក្យសម្តីដែលជាភាសាបច្ចេកទេសរោគស្ត្រី ឬពេទ្យមកដូចជា “អង្អែលកន្លែងហ្នឹងពិតជាធ្វើអោយបងឬអូនពេញចិត្តខ្លាំងណាស់” ឬ “នេះពិតជាអារម្មណ៍មួយអស្ចារ្យមែនទែន”៕

អត្ថបទ៖https://health.com.kh

មតិយោបល់