ព័ត៌មានសិល្បៈ និងកម្សាន្ត

សិស្សសាលា​ប្រេ​ស៊ីលម្នាក់​ដាក់​ដេញថ្លៃ​ព្រហ្មចារីយ៍ជា​លើកទី ២

​ក្មេងស្រី​សិស្សសាលា​ជនជាតិ​ប្រេ​ស៊ីលម្នាក់ បាន​បិទ​ការដេញថ្លៃ លក់​ព្រហ្ម​ចារីយ៍ កាលពី​ឆ្នាំមុន ក្នុងតម្លៃ $780,000 ដុល្លារ ហើយ​ក៏​កំពុង​ដាក់​ដេញថ្លៃ​ម្តងទៀត បន្ទាប់​ពី​ការដេញថ្លៃ​ឆ្នាំមុន​ធ្លាក់ចុះ​។​

​នាង Catarina Migliorini អាយុ ២១ ឆ្នាំ បានដាក់​ដេញថ្លៃ​ភាពបិរសុ​ទ្ធ​របស់​នាង ដើម្បី​អំពើ​សម្បុរ​ស​ធម៌ ។​ជាមួយ​នឹង​ការលក់​ព្រហ្មចារីយ៍​នេះ នាង​ត្រូវបាន​អ្នក​ផលិត​កុន​ឈ្មោះ Justin Sisely នឹង​យក​សាច់​រឿង​របស់​នាង លក់​ព្រហ្មចារីយ៍ជា​លើកដំបូ​ង ដើម្បី​ផលិត​ជា​ខ្សែភាពយន្ត​។​

​ក្នុង​ការដេញថ្លៃ​យក​ព្រហ្មចារីយ៍រប​ស់នាង គឺ​បាន​ទៅលើ​បុរស​ជនជាតិ​ជប៉ុន ឈ្មោះ Natsu ក្នុងតម្លៃ $780,000 ដុល្លារ ប៉ុន្តែ​នាង Migliorini បាន​ប្រាប់​ដល់​សារព័ត៌មាន Huffington Post ឲ្យដឹងថា នាង មិន​ដែល​ទទួល​បានកា​រ​ចំណាយ​ពី ជន​ខាងលើ​ឡើយ ។​នាង​បាន​បន្ថែមទៀតថា​នាង​សង្ឈឹមថា បាន​ជួប Natsu នៅឯ​ភោជនីយដ្ឋាន អូស្ត្រាលី ប៉ុន្តែ​បែរជា​គ្មាន​ការបរិយាយ​ទៅវិញ ដែល​គម្រោង​នោះ​ត្រូវ​រួម​ភេទ​នៅលើ​យន្តហោះ ដែល​ធ្វើដំណើរ​ពី ស៊ីដ​នី ទៅកាន់ អាមេរិក ដើម្បី​គេច​ច្បាប់​ពេស្យា​កម្ម​។​

​រឿង​ដេញថ្លៃ​របស់ សិស្សសាលា​ជនជាតិ​ប្រេ​ស៊ីល​រូបនេះ ត្រូវបាន​ប្រពន្ធ​ព័ត៌មាន​ជាច្រើន នៅលើ​ពិភពលោក បាន​ចុះផ្សាយ ហេតុ​ដូច​ច្នេះ​ខ្ញុំ​សម្រេចចិត្ត​បិទ​ការដេញថ្លៃ​ព្រហ្មចារីយ៍​របស់ខ្ញុំ​។​នាង​បាន​ប្រាប់​ដល់ Huffington Post ទៀតថា នាង​បាន​ក្លាយជា​ជន​ល្បី​នៅក្នុង​ប្រទេសប្រេ​ស៊ីល ដោយ​លេចមុខ​លើ​ទស្សនា​វ​ដ្តី Playboy នៅក្នុង​ប្រទេស​អា​ហ្សង់​ទីន​។​

​បច្ចុប្បន្ន​នេះ​ដែរ ស្រី​ស្រស់​រូបនេះ​កំពុង​សង្ឈឹមថា នឹង​អាច​ទទួលបាន​ប្រាក់​ដេញថ្លៃ​ព្រហ្មចារីយ៍​ក្នុង​មួយ​យប់ ក្នុងតម្លៃ $1.5 លាន​ដុល្លារ ជាមួយ​នឹង​ភាព​ត្រេកត្រអាល​របស់​បុរសៗ ដែល​ចង់បាន​ព្រហ្មចារីយ៍រប​ស់នាង​។​សម្រាប់​ការដេញថ្លៃ យក​ព្រហ្មចារីយ៍ជា​លើក​ទី ២ ដោយ​ចាប់ផ្តើម​ពី $100,000 សែន​ដុល្លារ ឡើងទៅ ប៉ុន្តែ​មកទល់​នឹង​ពេលនេះ​នៅ​មិនទាន់​មាន​អ្នកដេញថ្លៃ​នោះទេ​។​តែ​ទោះជា​យ៉ាងណា ជនជាតិ​ប្រេ​ស៊ីល​ជា​ច្រើន​នៅតែ​សង្ស័យថា នាង​អស់​ព្រហ្ម​ចារីយ៍ មិន​ដូច​អ្វី​ដែល​នាង​បាន​អះអាង​នោះឡើយ​៕
AUSTRALIA-BRAZIL-SEX-FILM-JAPAN

Catarina Migliorini (1)

មតិយោបល់