ព័ត៌មានសិល្បៈ និងកម្សាន្ត

គៀត​ ​សុ​វណ្ណ​ឡា​ង​ ​ត្រៀ​ម​​ជ​ម្រះ​ម​ន្ទិ​ល​ជា​មួ​យ​នឹ​​ង​កូ​ន​ពៅ​រ​ប​ស់​ហង្ស​មា​ស​

គៀត សុវណ្ណឡាង ដែលព្យុះព័ត៌មានចុះមិនដាច់ ថា នាងបានរំលាយកុងត្រាពី ហង្សមាស ព្រោះអន់ចិត្ត ហើយព្យុះព័ត៌មានខ្លះថា នាងមិនអាចងើបពីតួសម្តែងដូចមុនរួចនោះទេ ។មិនទាន់បានប៉ុន្មានផងដែរ ស្រាប់តែខាងផលិតកម្មថ្មី របស់រស្មីហង្សមាស ឈ្មោះ ថា Phleng Record បានបង្ហាញមុខតារាសម្តែងក្លាយទៅជាតារាចម្រៀង គៀត សុវណ្ណាឡាង យ៉ាងក្រឡឺម ដែលធ្វើឲ្យព្យុះព័ត៌មានខ្លះស្រងាកចិត្ត ។ម្យ៉ាងវិញទៀតចំពោះវត្តមាននាងនៅក្នុងផលិតកម្មថ្មីនេះ ក្នុងងារជាអ្នកចម្រៀង ក៏បានធ្វើឲ្យមហាជន និងក្រុមអ្នកគាំទ្រមានភាពភ្ងាក់ផ្អើលផងដែរ ដែលក្តីបំណងរបស់ សុណ្ណាឡាង ក្លាយទៅជាការពិត ដោយាមានវត្តមានថ្មីជាមួយនឹងកូនពៅរបស់ហង្សមាស ។

ចំណែកនៅលើ Wall Post របស់កវីនិពន្ធ សុខ ជំនោរ ក៏បានបង្ហាញផងដែរថា នេះគឺជាតារាចម្រៀងទាំង ៤ របស់ផលិតកម្ម Phleng Record ដោយក្នុងរូបភាពដែលបានបង្ហោះនោះមាន គៀត សុវណ្ណាឡាង វណ្ណីឡា និង កូនពៅរបស់ហង្សមាសនាង លាង សុផាឡែន ។ដូច្នេះវាសរបញ្ជាក់ឲ្យឃើញថា ព្យុះព័ត៌មានដែលនិយាយថា សុវណ្ណឡាងពីតារាសម្តែង ទៅតារាចម្រៀងរបស់ហង្សមាស នោះគឺវាពិតជាក់ មួយរយ ភាគរយទៅហើយ ក៏ជម្រះមន្ទិលសង្ស័យ ពី មហាជនផងដែរ។

តែទោះជាយ៉ាងណាក៏ដោយយើងមិនទាន់អាចដឹងមួយរយភាគរយទេថា បទចម្រៀង របស់ សុវណ្ណឡាង អាចក្តោបបានប្រជាប្រិយភាពពីទស្សនិកជន ឬយ៉ាងណានោះទេ ?តែងាកមកជើងចាស់ លាង សុផាឡែន វិញ គេរំពឹងថា បទថ្មីរបស់នាងនៅ Phleng Record នឹងទទួលបានប្រជាប្រិយភាពលើសទ្រនំចាស់ ដោយទទួលបានបទចម្រៀងច្រៀងពី លោក សុខ ជំនោរ និង ខេមរៈ ដារ៉ា ដែលសុទ្ធសឹងជាកវីឆ្នើមរបស់ ផលិតកម្ម ថ្មី ខ្នងធំ (ហង្សមាស) ។

ចំពោះវ៉ុលថ្មី របស់ សុវណ្ណឡាង និង លាង សុផាឡែន យើងមិនទាន់ដឹងថា នឹងចេញនៅថ្ងៃណាឲ្យប្រាកដទេ គ្រាន់តែដឹងព័ត៌មានពីប្រភពខាងលើ នឹងចេញក្នុងពេលឆាប់ៗខាងមុខនេះ៕

មតិយោបល់