ព័ត៌មានសិល្បៈ និងកម្សាន្ត

Sandar​ ​Park​ ​ស​មា​ជិ​ក​ ​2NE1​ ​ប​ង្ហា​ញ​ជំ​នា​ញ​លេ​ង​ហ្គី​តា​

សមាជិករបស់ក្រុមតារាចម្រៀង 2NE1នាងSandar Park នៅពេលថ្មីៗមកនេះបាន អាប់ឡូត នូវរូបថត ដោយផ្ទាល់ខ្លួនរបស់នាងនៅលើអឺនធើណេត ជាមួយនឹងការអធិប្បាយខាងក្រោមរូបថតនោះថា “ខ្ញុំបានអនុវត្តលេងភ្លេងនូវបទចម្រៀងថ្មី ខណៈដែលខ្ញុំទៅទស្សនា ឡូអេនជើឡេស”។

នាងបានបន្តសរសេរទៀតថា ខ្ញុំគ្រាន់តែសិក្សាពីផ្នែកមួយនៃបទ ចម្រៀងតែប៉ុណ្ណោះ ប៉ុន្តែវាមិនងាយស្រួលនោះទេ ដូចអ្វីដែលមានសព្វថ្ងៃនេះ។

នៅក្នុងរូបភាពដែលបានបង្ហោះនោះ Sandar Park បានបង្ហាញជំនាញលេងហ្គីតា ដោយភ្នែកទាំងគូររបស់នាងបិទដោយផ្តោតលើការលេង និងសក់របស់នាងទម្លាក់ចុះក្រោយ ដោយបិទមុខមួយចំហៀង ពាក់អាវសឆ្លុះដល់អាវក្នុង និងខោខូវប៊យ ពណ៌ស លាយពណ៌ខៀវដាច់ៗ ។

ចំណែកអ្នកគាំទ្រនាងនៅលើបណ្តាញអនឡាញបាននិយាយថា “រូបភាពនោះគួរឲ្យចាប់អារម្មណ៍ណាស់ គឺជាជ្រុងថតមួយដូច ថតដាក់ទស្សនាវដ្តីចឹង ហើយខណៈដែលលេងហ្គីតាមើលទៅដូចជាទេវកញ្ញា ពិតជាស្អាតមែន។ ចុងបញ្ចប់នៃឃ្លារបស់អ្នកគាំទ្រនាងនៅលើបណ្តាញអនឡាញបាននិយាយថា សូមបន្តការលេងសម្រាប់ពួកយើងទៀតទៅ”៕

មតិយោបល់