តារាភាពយន្តអាមេរិកដ៏ល្បីនិងជាចៅហ្វាយក្រុងរដ្ឋឡូអេនជើឡេស អាណល ស្វាស់ហ្សេនេហ្គើរ នៅពេលនេះកំពុងធ្វើយុទ្ធនាការផ្សព្វផ្សាយពីជីវិតពិតរបស់លោក តាមរយៈការបង្ហាញនូវសៀវភៅថ្មី ដែលលោកបានចងក្រងដែលមានចំណងជើងជើងថា ការរំលឹកឡើងវិញពីជីវិតរបស់លោក។
លោកអាណល ស្វាស់ហ្សេនេហ្គើរ បាននិយាយថា ទោះបីជាលោកទទួលជោគជ័យនៅ ក្នុងជីវិតរបស់លោកក៏ដោយ ក៏លោកនៅតែត្រូវការអ្នកគាំទ្រលោកជានិច្ច។ ដូច្នេះ ការផ្សព្វផ្សាយនៅសៀវភៅថ្មីរបស់លោកនេះ គឺចង់និយាយអំពីកិច្ចការទាំងឡាយដែលទាក់ទងនឹងវិស័យភាពយន្ត ដែលជាវិស័យមួយធ្វើអោយរូពលោកមានឈ្មោះបោះសម្លេង ហើយនឹងនៅក្នុងឆាកនយោបាយផងដែរ។
អាណល ស្វាស់ហ្សេនេហ្គើរ ជាតារាភាពយន្តមួយរូប មានដើមកំណើតជាជាតិអូទ្រីស បានងាកមកធ្វើនយោបាយវិញនៅក្រុង Los Angerlesហើយក៏បានបង្កើតនូវវិទ្យាសា្ថនមួយមានឈ្មោះថា Schwarzenegger Institute California៕
មតិយោបល់