ព័ត៌មានសិល្បៈ និងកម្សាន្ត

ឆាយ​ ​វិ​រៈ​យុ​ទ្ធ​ ​ចូ​ល​ផ​លិ​ត​ក​ម្ម​ថ្មី​​រ​ប​ស់​​​ហ​ង្ស​មា​ស​

រឿងផ្លាស់ប្តូរទ្រនំច្រៀងរបស់តារាចម្រៀង មួយៗពិតជាសំខាន់ណាស់ សម្រាប់ខ្លួនដែលកំពុងទទួលបាននូវប្រជាប្រិយភាពក្នុងនោះរួមមានតារាចម្រៀង ឆាយ វិរៈយុទ្ធ អាន គុណកូឡា ហេង ពិទូ តារាចម្រៀងស្រី សុគន្ធ និសា និងជាចុងក្រោយ តារាចម្រៀង យូរី ។

តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺតារាចម្រៀង ឆាយ វិរៈយុទ្ធ ដែលទើបតែផ្លាស់ពីទ្រនំចាស់មកទ្រនំថ្មីចេញបានមួយបទ ក្រោមចំណងជើងថា “សង្សារលួចលាក់” របស់ផលិតកម្ម សាន់ដេ ដែលបទនេះដែរមិនសូវទទួលបានការគាំទ្រប៉ុន្មានទេ ហើយក៏លេចឭនូវព័ត៌មានថាតារាចម្រៀង រូបនេះបានចាក់ចេញ ពីផលិតកម្ម សាន់ដេ ដោយស្ងាត់ៗ ដោយទៅជ្រកក្នុងផលិតកម្ម ថ្មី របស់រស្មីហង្សមាស នោះគឺផលិតកម្ម Phleng Records ។ តាមរយៈព័ត៌មាននេះដែរ បានធ្វើឲ្យមហាជន និង Fan របស់តារាចម្រៀង ឆាយ វិរៈយុទ្ធ មានការភ្ញាក់ផ្អើលនឹងព័ត៌មាននេះជាពន់ពេក ហើយចង់ដឹងថា នេះវាជារឿងពិតដែរ ឬទេ ? ។

ភ្នាក់ងារព័ត៌មានរបស់គេហទំព័រ ដំណឹង បានជួបជាមួយនឹង បុគ្គលិករបស់រស្មីហង្សមាស ម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់ ថា “ពិតណាស់ពេលនេះ ឆាយ វិរៈយុទ្ធ កំពុងតែស្ថិតនៅក្នុងទ្រនំធំ របងខ្ពស់ រស្មីហង្សមាស”។

សម្រាប់ព័ត៌មាននេះដែរ ពិតជាធ្វើឲ្យក្រុមគាំទ្រតារាចម្រៀង ឆាយ វិរៈយុទ្ធ រីកមុខដូច គ្រាប់ជី ជាក់ជាមិនខានឡើយ ដែលឃើញ idol របស់គេឈានជើងឡើងទ្រនំធំមួយនេះ។

ទោះបីជាយ៉ាងណាក៏ដោយ នៅរសៀលថ្ងៃនេះ ដែរ ដើម្បីបំភ្លឺឲ្យកាន់តែច្បាស់ពីសំណាក់តារាចម្រៀង ឆាយ វិរៈយុទ្ធ ក្រុមការងារយើងខ្ញុំបានព្យាយាមខល ទៅតារាចម្រៀងរូបនេះ តែមិនអាចទំនាក់ទំនងបាន៕

 

មតិយោបល់