ភ្នំពេញ៖ តារាកំប្លែង ដែលសម្បូរវោហាស័ព្ទ និងល្បីរន្ទឺពេញប្រទេសកម្ពុជា នាយ ពែកមី ត្រូវបានមហាជន ចាប់អារម្មណ៍សារជាថ្មី តាមរយៈ រូបភាពប៉ុន្មានសន្លឹក កៀកកើយ ឱបថើប ស្រីស្រស់ក្មេង ដែលជា ហ្វ្រេស៊ី របស់ស្ថានីយ៍ទូរទស្សន៍ MY TV នាង ពុទ្ធ ស្រីខួច ។
រូបភាពថើប ដោយគ្មានការអៀនខ្មាស់ និងមិនគិតពីប្រពន្ធកូនដែលនៅនឹងផ្ទះ កំពុងតែធ្វើឲ្យទស្សនិកជន វាយតម្លៃ ទៅលើតារារូបនេះ ថាបានហង្ស ភ្លេចក្តាមស្រែ ដែលធ្លាប់តែ កម្សត់កម្រ ជាមួយនឹងគ្នា ក្នុងស្ថានភាព តោកយ៉ាកនោះ ។
កន្លងមក នាយ ពែកមី ក៏ធ្លាប់លេចឭថា មានចំណងស្នេហាជាមួយនឹង នាង ឡុង ថាវរី ក្នុងអំឡុងពេល នាយ ជួបគ្រោះថ្នាក់ចរាចរណ៍ នៅលើទឹកដីកំពត ។ ក៏ប៉ុន្តែព័ត៌មាននេះ ក៏ត្រូវបានសាបរលាបទៅវិញ មកទល់នឹងពេលនេះ ។ ប៉ុន្តែថ្មីៗ ចំណងស្នេហា ក្រៅផ្លូវច្បាប់មួយ ដែលជាចំណងស្នេហា ក្បត់ភរិយា ក៏បានកើតឡើងសារជាថ្មីទៀត ជាមួយនឹងរូបភាពឱបថើប ស្រីក្មេង ។
បើតាមប្រភពព័ត៌មាន ទម្លាយរូបភាពឱបថើបស្រីក្មេងរបស់ នាយ ពែកមី បានបង្ហើបថា «នាយពែកមី ពិតជាឱបថើបស្រីក្មេង ដែលជាហ្វ្រស៊ីពិតប្រាកដមែន ដោយបើកចំហរថែបទៀតផង» ។ ប្រភពបានបន្តថា ទោះក្នុងស្ថានភាពពេលលេង កីឡា ឬទៅណាមួយជំហាន ក៏តារាកំប្លែងរូបនេះ នាំស្រីស្រស់នាង ពុទ្ធ ស្រីខួច ទៅតាម និង ឱបថើបមិនខ្លាចអ្នកផង រិះគន់ទៀតផង ។
ទង្វើរបស់ នាយ ពែកមី បែបនេះ កំពុងតែធ្វើឲ្យ មហាជន ដាក់សម្ពោធទៅលើនាយហើយ មិននឹកស្មានថា តារារូបនេះ ហានដល់ថ្នាក់នេះ តើប្រពន្ធកូនរបស់ខ្លួន ទៅជាយ៉ាងណា បើសិនជាឃើញ រូបភាព ទាំងនេះ នៅនឹងមុខនោះ ។ ឬក៏ចង់ឲ្យប្រពន្ធក្អួតឈាមទាំងដុំៗ ទើបយល់ព្រមបញ្ឈប់រឿង អសីលធម៌នេះ ។
ទាក់ទងនឹងព័ត៌មាននេះដែរ យើងបានព្យាយាម ទាក់ទងទៅកាន់ អ្នកនាំពាក្យរបស់ នាយពែកមី និង នាយពែកមី ផ្ទាល់ តែការទំនាក់ទំនង មិនអាចទៅរួច ដោយខលចូលគ្នានអ្នកលើក ៕
មតិយោបល់