ទៅកាប់ឈើដើម្បីធ្វើផ្ទះ! តែត្រូវដើមឈើរលំសង្កត់ បុរសម្នាក់ស្លាប់ភ្លាមៗ

ព្រះវិហារ៖ បុរសចំនួនពីរនាក់ បាននាំគ្នាបើកបរគោយន្តកន្ត្រៃ មានទាំងម៉ាស៊ីនត្រង់ស៊ីន័រ សម្រាប់អារដើមឈើមួយគ្រឿងដើម្បីទៅកាប់ និងអារឈើយកទៅសាងសង់ផ្ទះ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១។ ខណៈកំពុងកាប់ ដើមឈើបានបាក់រលំសង្កត់លើបុរសម្នាក់បណ្តាលឱ្យស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ។

លោកអធិការនរគបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហារ គឺលោកវរសេនីយ៍ឯក សាយ ដេត បានឱ្យដឹងថា បុរសដែលត្រូវដើមឈើរលំសង្កត់លើនោះ មានឈ្មោះ ឆាំ ឈឿន អាយុ ៣៥ឆ្នាំ ស្នាក់នៅភូមិវាលធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ក្រោយកើតហេតុ ប៉ូលីសស្រុកជាំក្សាន្ត បានចុះធ្វើកោសល្យវិច័យ ហើយបានបញ្ជាក់ថា បុរសឈ្មោះ ឆាំ ឈឿន ពិតជាស្លាប់ដោយសារដើមឈើរលំសង្កត់មែន។ ចំពោះបុរសម្នាក់ទៀត ដែលត្រូវជាបងប្អូនជីដូនមួយ អាយុ ៣០ឆ្នាំ បានរួចពីគ្រោះថ្នាក់៕

 

ប្រភព៖​​​​​​ CNC

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *