ព័ត៌មានសិល្បៈ និងកម្សាន្ត

អ៊ី​វ៉ា​ ​មា​ន​ស្នេ​ហា​លួ​ច​លា​ក់​ជា​មួ​យ​នឹ​ង​ ​ឆា​យ​ វី​រៈ​យុ​ទ្ធ​

ស្របពេលដែល តារាចម្រៀង ឆាយ វីរៈយុទ្ធ ចូលផលិតកម្ម សាន់ដេ មិនទាន់បានប៉ុន្មានផងស្រាប់តែលេច ឭនូវពាក្យចចាមអារ៉ាមថា តារាចម្រៀងសម្លេងធ្ងន់រូបនេះមានទំនាក់ទំនងស្នេហា ក្រៅឆា ជាមួយនឹង នាង អ៊ីវ៉ា ដែលជារៀបច្បង ក្នុងត្រកូល សាន់ដេ ។

ឆាយ វិរៈយុទ្ធ ខណៈដែលចូលសាន់ដេ មិនទាន់បានធ្វើឲ្យប្រិយមិត្តរបស់ខ្លួន ទទួលបាននូវភាពភ្ញាក់ផ្អើលនៅឡើយនោះទេ ។ ទោះបីជាតារាចម្រៀងរូបនេះ ទទួលបាននូវបទចម្រៀង ច្រៀងក្តី តែហាក់បីដូច ជាមិនហក់លោតដូចទ្រនំចាស់ ដែលទទួលបាននូវប្រជាប្រិយភាពយ៉ាងគរគៀរ នោះ។ ស្របពេលដែលខ្លួនមិនទទួលបាននូវប្រជាប្រិយភាពនេះដែរ លេចឭព័ត៌មានថា តារាចម្រៀងរូបនេះចាកចេញពី សាន់ដេ មកផលិតកម្ម ថ្មី របស់ហង្សមាស។

ចំណែកតារាចម្រៀង អ៊ីវ៉ាវិញ ដែលជាតារាចម្រៀង កំពុងទទួលបាននូវប្រជាប្រិយភាពគួរសមណាស់ដែរនោះ ដោយបន្តុកនូវអាជីពសិល្បៈមួយកម្រិតទៀត គឺចូលរួមសម្តែងក្នុងរឿងថ្មី របស់ផលិតកម្មខ្លួន ដែលចំណាយដើមទុនទ្វេរដងលើ រឿងចាស់ ។ ខណៈដែលខ្លួនកំពុងថតរឿងថ្មី ឲ្យផលិតកម្មសាន់ដេ ស្រាប់តែលេចនូវព័ត៌មានថា អ៊ីវ៉ា លួចសាងទ្រនំស្នេហា ជាមួយនិង តារាចម្រៀង ឆាយ វិរៈយុទ្ធ ក្រៅឆាក ។

ទោះបីជាយ៉ាងណាក្តី សម្រាប់រឿង ស្នេហាក្រៅឆាក ឬ អ៊ីវ៉ាមានស្នេហាលួចលាក់ជាមួយនឹង វិរៈយុទ្ធ ក្តី ត្រូវបានក្រុម Fan របស់ខ្លួនចេញមុខបកស្រាយថា វាមិនមែនជារឿងពិតនោះទេ បើពិតមែននោះពួកខ្ញុំក៏សប្បាយចិត្តដែរ ដែលពួកគាត់ចេះស្រលាញ់គ្នា ។ តែរឿងនេះវាកើតឡើងពិតមែន ខណៈដែលតារាវីរៈយុទ្ធ ចេញនូវបទចម្រៀង”សង្សារលួចលាក់” បន្ទាប់មក អ៊ីវ៉ា ចេញបទ “ត្រឹមសង្សារលួចលាក់តែអូនស្រលាញ់បង” ទាំងពីរបទនេះ ហើយដែលធ្វើឲ្យមហាជន យល់ច្រឡំថាពួកគាត់ លួចសាងទ្រនំស្នេហាស្ងាត់ៗ តែធាតុពិតវាគ្រាន់តែជា បារ៉ូចម្រៀងឆ្លងឆ្លើយតែប៉ុណ្ណោះ៕

 

 

មតិយោបល់