ព័ត៌មានសិល្បៈ និងកម្សាន្ត

Jackei​ ​Chan​ ​ឳ​ម្តា​យ​ខ្ញុំ​ល​ក់​ខ្ញុំ​តាំ​ង​ពី​នៅ​កូ​ន​ង៉ា​

តារាសម្តែង ដែលយើងតែងតែហៅថា លោក ឈិនឡុង ដែលមានឈ្មោះពិតនោះគឺ Jackie Chan បាននិយាយថា “ពេលខ្ញុំមកដល់អាមេរិកលើកដំបូងខ្ញុំមិនចេះ ភាសាអង់គ្លេស គ្មាននរណាស្គាល់ខ្ញុំ។ហើយខ្ញុំដើរតាមផ្លូវគ្មាននរណាយកចិត្តទុកដាក់និងខ្ញុំទេ”។

ម្តាយឳពុករបស់ Jackie Chan ដោយសារគ្មានលទ្ធភាពចិញ្ចឹមគាត់ នៅពេលដែលរូបគាត់ស្ថិតនៅជាកូនង៉ា ម្តាយឳពុករបស់គាត់បានលក់គាត់ក្នុងតំលៃ USD $26 ទៅឲ្យកព្ហបរិហារពេទ្យជាតិអង់គ្លេសដែលយកគាត់។នៅពេលនៅក្មេងអាយុ ៧ ឆ្នាំ Jackie Chanត្រូវបានគេបង្រៀនមុខវិជ្ជាជំនាញនៅវិទ្យាការទុយ៌ស នៃរោងល្ខោន ចិនជាងកន្លែងដែលគាត់នៅជាង ១០ ឆ្នាំ ចាប់ពីម៉ោង ៥ ព្រឹក រហូតដល់ពាក់កណ្តាលយប់ ។នៅក្នុងអំឡុងពេលមួយសប្តាហ៍ ៗ Jackie Chan អត់ទ្រាំនឹងការលំបាក់ ៗរបស់តន្រ្តិ ការរាំ និងការហ្វឹកហាត់សិល្បៈក្បូនដង្ហែរតាមព្រពៃណី។

ការហ្វឹកហាត់ដែលគាត់រៀនគឺជាពិសេស អាកក្រក់និងមិនសូវល្អមើល ដែលជាកន្លែងដែលសិស្សទទួលរងនូវការវាយដុំ និងបង្អត់អាហារ ដោយសារតែសំដែងមិនសូវល្អដូចធម្មតា។

ក្រោយមកគាត់ក៏លេចមុខនៅក្នុងខ្សែភាពយន្ត ហុងកុងមួយចំនួនដើរតួជាអ្នកទទួលរងគ្រោះ ថ្នាក់ហើយសំដែងជាអ្នកសម្របសម្រួល បន្ទាប់មកទៀតធ្វើជាចាងហ្វាង។នៅពេលដែល Bruce Lee បានស្លាប់ Jackie Chan រួមជាមួយនឹងអ្នកដទៃទៀតត្រូវបានគេរើសយកមកបំពេញកន្លែងទំនេរ។គាត់បរាជ័យគួរ

ឲ្យអាណិតអាសូរ។វាពិតជាពិបាក់ណាស់។ Jackie Chan បានបន្តទៀតថា ដូចនេះជំនួសការសាកល្បងរូបគាត់ជា Bruce Lee ។ Jackie Chan កើតមកជា Steve ដែលបន្ទាប់មកទៀតជា Jackie Chan ហើយក្រោយមកទៀត Raymond Chow of Golden Harest ហើយក៏ប្តូរមកជា Jackie Chan វិញ។

សព្វថ្ងៃ នេះ Jackie Chan គឺជាតារាភាពយន្តហុងកុង ដ៏ល្បីល្បាញបំផុត ដែលមិនអាចរលាយសាបសូន្យ ហើយថ្មីៗនេះតារារូបនេះកំពុងតែពង្រីកខ្លួនដ៏អស្ចារ្យនៅក្នុងសហរដ្ឋអាមេរិក ដែលមានតម្លៃខ្លួនច្រើនជាង ៥០លានដុល្លារ ក្នុងមួយឆ្នាំៗ៕

មតិយោបល់