តារាចម្រៀងវ័យក្មេងសញ្ជាតិកាណាដា Justine Bieberបានយកពេលខ្លះទៅសាកសួរសុខទុក្ខចំពោះ Fan របស់ខ្លួនដែលដេកឈឺនៅក្នុងមន្ទីរពេទ្យ Edmonton, Canada ដែលមិនបានចូលរួមការប្រគុំតន្រ្តី របស់គាត់។
Justine Bieber វ័យ ១៨ ឆ្នាំរូបនេះ បានធ្វើនូវតន្រ្តីទេសចរណ៍ របស់ខ្លួន Believe tour ហើយក៏ឆ្លៀតឱកាសនេះទៅសួរសុខទុក្ខ Fanឈ្មោះ Crystal Amber Montgomery ដែលដេកឈឺជាមួយនឹងជំងឺ មហារីក នៅក្នុងមន្ទីរពេទ្យ Edmonton ។
Joana Antunes ដែលជាមិត្តរបស់ Crystal Amber Montgomery បានសរសេរនៅលើ វ័លហ្វេសប៊ុក របស់ Justine Bieber និយាយអំពីមិត្តល្អរបស់នាង ដល់ តារាចម្រៀងវ័យក្មេងរូបនេះ ថា Crystal Amber Montgomery គឺមានជំងឺមហារីកឆ្អឹងមួយប្រភេទ តាំងពីនាងនៅវ័យក្មេង ហើយក៏ជាអ្នកដែលគាំទ្រដល់ Justine Bieber ណាស់ដែរ ។ មិត្តរបស់ Crystal Amber Montgomery បានពន្យល់ទៀតថា Crystal គឺតែងតែមើលបទ ចម្រៀង Bieber តាមរយៈ Youtube ហើយក៏តាំងរូប តារាចម្រៀងរូបនេះ នៅក្នុងបន្ទប់មន្ទីរពេទ្យដែលនាងដេកឈឺផងដែរ ហើយនាងក៏មានគម្រោងទៅមើល ការប្រគុំតន្រីរបស់ Bieber ដែរ តែមិនអាចចេញ ពីមន្ទីរពេទ្យបាន៕
មតិយោបល់