ប្រភពព័ត៌មានពី Hollywoodlife បានឲ្យដឹងថា អតីតមិត្តប្រុសរបស់តារាចម្រៀង Miley Cyrus លោក Nick Jonas បានសរសេរនូវបទចម្រៀងមួយបទ ក្រោមចំណងជើងថា “Wedding Bells” ដែលជាបទ ចម្រៀងមួយនិយាយសរសើរពី នាង Miley Cyrus ។
ប្រភពព័ត៌មានខាងលើបានឲ្យដឹងបន្តទៀតថា Miley Cyrusពិតជាសប្បាយរីករាយណាស់ខណៈដែលបានឭ និងឃើញនូវអតីតមិត្តប្រុសរបស់ខ្លួនសរសេរចម្រៀងនេះ ប៉ុន្តែ បញ្ជ្រាសទិសមកវិញ ប្រភពដដែលបានឲ្យដឹងបន្តថា Liam Hemsworthហាក់មិនពេញចិត្តនឹងចម្រៀងមួយនេះសោះឡើយ។
Liam Hemsworth បាននិយាយថា ខ្ញុំដឹងថា Nick Jonas គាត់គ្រាន់តែធ្វើឲ្យចម្រៀងមួយនេះទទួលបានការចាប់អារម្មណ៍តែ ហើយមិនគិតអ្វីផ្សេងឡើយ ចំណែកមិត្តស្រីរបស់ខ្ញុំក៏នាងមិនបានគិតអ្វីដែរ គ្រាន់តែគិតថា ចម្រៀងមួយនេះស្តាប់ទៅពិរោះណាស់តែប៉ុណ្ណោះ៕
មតិយោបល់