Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត តារាថៃល្បី ប៉...

តារាថៃល្បី ប៉ះម្ចាស់បទ«រាំញីកែងជើង»

ភ្នំពេញ: ចាប់តាំងពីប៉ុស្ដិ៍លេខ៥បានប្រកាសដំណឹងថា តារាចម្រៀង និងជាតារាសម្ដែងភាពយន្តដ៏ល្បីឈ្មោះ របស់ប្រទេសថៃគឺ កញ្ញា Katreeya English ដែលប្រជាជនខ្មែរស្គាល់ឈ្មោះថា«នាងកាត់» ប៉ះជាមួយម្ចាស់បទ «រាំញីកែងជើង» គឺលោកដេវីត និងពេជ្រ សោភានោះ បានធ្វើឲ្យមានភ្ញាក់ផ្អើល យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ។

នេះជាជំនួបដ៏កម្ររបស់តារាចម្រៀងលំដាប់ប្រទេសទាំង៣ ខណ:ដែលអ្នកគាំទ្រ នៅលើហ្វេសប៊ុកច្រើនឡើង កំពុងទស្សន៍ទាយថា រវាងKatreeya English ដ៏ល្បីរបស់ថៃ និងម្ចាស់បទ«រាំញីកែងជើង» តើអ្នកណាលេចធ្លោ ជាងគេនៅប៉ុស្ដិ៍លេខ៥ នៅយប់ថ្ងៃសៅរ៍ទី៨ តុលានោះ ។

យោងតាមការប្រកាសព័ត៌មាន តារាចម្រៀង Katreeya English និងពេជ្រ សោភា ព្រមទាំងដេវីត នឹងបើកឆាកបង្អួតបទខ្លាំងៗរបស់ខ្លួន នៅថ្ងៃទី៨ តុលានេះហើយ នៅសាលកីឡាTiffy Arena ជ្រោយចង្វារ នៅជាប់សាកលវិទ្យាល័យន័រតុន។ ការប្រគំតន្ត្រីដែលបានធ្វើឡើង រៀងរាល់មួយខែម្ដងរបស់ប៉ុស្ដិ៍លេខ៥នេះ ខុសប្លែកពីមុន ដោយសារក្នុងខែនេះជើងខ្លាំង លំដាប់ប្រទេស ត្រូវគេប៉ះជើងខ្លាំងនៅកម្ពុជា។

ព្រឹត្តិការណ៍នេះ នឹងត្រូវធ្វើឡើងចាប់ពីម៉ោង៨យប់តទៅ ដោយតារាចម្រៀងល្បីឈ្មោះ៣រូប ខាងលើនឹងត្រូវប៉ះគ្នាយ៉ាងកម្រ ។ មានការលើកឡើងថា Katreeya English ដែលធ្លាប់ជោគជ័យគ្រប់ការបង្ហាញខ្លួននៅកម្ពុជា នឹងនៅតែលេចធ្លោដូចមុន ដោយសារតែនាងជាតារាថៃល្បីឈ្មោះ ហើយមានបទចម្រៀងល្បីៗ ជាច្រើនដែលអ្នកចម្រៀងខ្មែរ យកមកប្រែច្រៀងតាម។ ម្នាក់ៗបានលើកឡើងថា ឲ្យតែមានវត្តមាន របស់តារាថៃរូបនេះ តារាខ្មែរផ្សេងទៀតច្រើន តែបាត់ឱកាសលេចធ្លោលើឆាក ដោយសារតែនាងជាតារាថៃ ដែលមានពលរដ្ឋខ្មែរស្គាល់ច្បាស់ ហើយមានការគាំទ្រខ្លាំង។

យ៉ាងណាមិញ ក្រុមអ្នកវិភាគដដែលក៏មើលឃើញថា សន្ទុះគាំទ្រចំពោះ ពេជ្រ សោភា និងជី-ដេវីត នៅក្នុងថ្ងៃនោះ ក៏អាចវាយបំបាក់ភាពខ្លាំងរបស់Katreeya English បានដែរ ដោយសារតែអ្នកទាំងពីរមានបទផ្ទុះខ្លាំងជាច្រើនរួមគ្នា ជាពិសេសគឺបទ«រាំញីកែងជើង» ដែលនៅប្រទេសថៃ និងជនជាតិថៃក៏ទទួលស្គាល់។ មានការយល់ឃើញថា ជំនួបប៉ះគ្នារវាង Katreeya English និងម្ចាស់បទ«រាំញីកែងជើង» នឹងក្លាយជាការស្ទាបស្ទង់ ប្រជាប្រិយភាពធំមួយរបស់តារាទាំង២ក្រុម។

ព្រឹត្តិការណ៍ប៉ះគ្នានៅថ្ងៃទី៨ តុលានេះ មានការរំពឹងយ៉ាងខ្លាំងថានឹង មានអ្នកទស្សនាផ្ទាល់ យ៉ាងកកកុញ ដោយសារតែ Katreeya English ពេជ្រ សោភា និងឌីជេ ដេវីត សុទ្ធតែល្បី ហើយមានអ្នកគាំទ្រខ្លាំង។ ព្រឹត្តិការណ៍នេះក៏មានការប្រកាសថា មានវត្តមានតារាល្បីផ្សេងទៀតផងដែរ ដូចជាអ៊ីវ៉ា នាយចឺម និងខាន់ជេមស៍ជាដើម ៕

photo_2016-10-06_10-53-31

photo_2016-10-06_10-53-36

photo_2016-10-06_10-53-40

photo_2016-10-06_10-53-43

photo_2016-10-06_10-53-51

photo_2016-10-06_10-53-54

photo_2016-10-06_10-53-59

photo_2016-10-06_10-54-03

photo_2016-10-06_10-54-06

photo_2016-10-06_10-54-09

photo_2016-10-06_10-54-16

photo_2016-10-06_10-54-21

photo_2016-10-06_10-54-24

photo_2016-10-06_10-54-28

photo_2016-10-06_10-54-33

photo_2016-10-06_10-54-36

photo_2016-10-06_10-54-39

photo_2016-10-06_10-55-00

photo_2016-10-06_10-55-06

photo_2016-10-06_10-55-09

photo_2016-10-06_10-55-14

photo_2016-10-06_10-55-18

photo_2016-10-06_10-55-21

photo_2016-10-06_10-55-24

photo_2016-10-06_10-55-35

photo_2016-10-06_10-55-41