ព័ត៌មានសិល្បៈ និងកម្សាន្ត

Melanie​​​ ​​​C​​ ​​និ​​​ង​​​ ​​Emma​​ ​​Bunton​​ ​​​ចេ​​ញ​​វិ​​ដេ​​អូ​​ច​​ម្រៀ​​ង​​រួ​​ម​​គ្នា​​

សមាជិកក្រុមតារាចម្រៀង Spice Girls នាង Melanie C និង Emma Bunton នៅពេលថ្មីៗនេះបានចេញ នូវវីដេអូចម្រៀងរួមគ្នាមួយក្រោមចំណងជើងថា ‘I Know Him So Well’។

សម្រាប់បទ ចម្រៀងរបស់ក្រុម Spice Girls ក្រោមចំណងជើងថា ‘I Know Him So Well’ នឹងបង្ហាញ ខ្លួននៅថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០១២ ខាងមុខនេះ។ នាង Melanie C ក៏បានសរសេរនៅលើ ធ្វីតទ័រ របស់ខ្លួនថា សម្រាប់បទ ‘I Know Him So Well’ នេះ ដែរ ខ្ញុំបានស្លៀកពាក់សម្លៀកបំពាក់ដែលច្នែម៉ូតដោយនាង Victoria Beckham ដែលជាសមាជិករួមក្រុមនោះដើម្បីថតបទ មួយនេះ។

នាង Melanie C និង Emma Bunton បាននិយាយប្រាប់អ្នកសារព័ត៌មានថា “ខ្ញុំមិនគួរឲ្យជឿទេ ដែល Victoria Beckham អាចច្នែ ម៉ូតបានល្អយ៉ាងនេះ ហើយក៏ជាចំណាប់អារម្មណ៍ មួយថ្មីសម្រាប់ក្រុម ផងដែរ ”៕

ទស្សនាវីដេអូចម្រៀង ‘I Know Him So Well’ របស់ Spice Girls ដូចខាងក្រោម៖

 

មតិយោបល់