ព័ត៌មានសិល្បៈ និងកម្សាន្ត

Chris​​ ​​Brown​​ ​ប​ង្ហា​ញ​ស្នា​ម​សា​ក់​ថ្មី​មួ​យ​ទៀ​ត​ហើ​យ​

តារាចម្រៀងស្បែកថ្មី Chris Brown ដែលទើបតែងើបពីការឈឺចាប់ ក្នុងការបែកជាមួយនឹង មិត្តស្រីវៀតនាង karrueche Tran នៅពេលថ្មីនេះដែរតារាចម្រៀងស្បែកខ្មៅរូបនេះបានបង្ហាញស្នាមសាក់ថ្មីមួយទៀតដែលសាក់ចំកណ្តាលបំពងកតែម្តង។

យើងនៅចាំបានថា កាលពីខែកញ្ញានោះ តារាចម្រៀង វ័យ ២២ ឆ្នាំរូបនេះ បានសាក់រូបមនុស្សស្រីម្នាក់ នៅចំហៀងក ដែលធ្វើឲ្យ Fan របស់តារាចម្រៀងរូបនេះ គិតថាស្នាមសាក់នោះគឺជាមុខរបស់ Rihanna តែមតិបញ្ជ្រាសមកវិញបាននិយាយថាវាមិនមែនទេ វាគ្រាន់តែជាសាក់រូបមនុស្សស្រីធម្មតាតែប៉ុណ្ណោះ។មិនបានប៉ុន្មាន Chris Brown បានបង្ហាញសាក់ថ្មីមួយទៀត ដែលជារូប ស្តេចតោ នៅកណ្តាលកតែម្តង។ ដែលការបង្ហាញសាក់នេះដែរ តារាចម្រៀងរូបនេះ បានបង្ហោះរូបសាក់មួយនេះនៅលើគណនី ធ្វីតទ័រ របស់ខ្លួន កាលពីថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១២ កន្លងមកនេះ៕

មតិយោបល់