កាលពីព្រេងនាយ មានព្រានព្រៃពីរនាក់ឳពុកនិងកូនបានធ្វើដំណើរកាត់ព្រៃទៅរកបរបាញ់សត្វ។ចៃដន្យដើរៗទៅស្រាប់តែកូនព្រានដើរផុងជើង ធ្លាក់ចូលក្នុងរូងដី ដែលជាសំបុកសត្វព្រលួតល័ក្ខដ៏ធំមួយសំបុក។ខណះនោះពពួកសត្វ ព្រលួតល័ក្ខ ដ៏មានពិសក៏បាននាំគ្នាទិច ខាំជើងកូនព្រាន ធ្វើឲ្យវាឈឺចាប់យ៉ាងខ្លាំង ហើយក៏ភ្លាត់មាត់ស្រែកជាខ្លាំងថា “ឳលើកៗ” ក្នុងបំណងឲ្យឳពុករបស់ខ្លួនជួយលើកផុតគ្រោះកាចនោះ។រំពេចនោះឳពុកព្រានក៏ស្ទុះទៅចាប់លើកកូនភ្លាម ប៉ុន្តែជាអកុសលជើងរបស់កូនព្រានបានរលួយដាច់សុះសាច់ អស់រលីង ដោយសារអំនោចពិសពុលរបស់ហ្វូង ព្រលួតល័ក្ខ ។កូនព្រានមានការឈឺចាប់ជាខ្លាំងពន់ពេកវានៅតែ តែភ្លាត់មាត់ស្រែកថា “ឳលើកៗ” រហូតដល់ដាច់ខ្យល់ស្លាប់។
អំណាចផលបុណ្យកុសលមិនល្អរបស់ព្រានព្រៃឳពុក និងកូនដែលធ្លាប់តែដើរបរបាញ់សត្វនោះ លុះក្រោយពីកូនស្លាប់បាត់បង់ជីវិតពីលោកទៅ ព្រលឹងរបស់កូនព្រាននោះក៏បានទៅចាប់ជាតិជាសត្វម្យ៉ាងដែលយើងស្គាល់ថា ត្រយ៉ងយក្ស ហើយវាតែងតែស្រែកយំ ឭសូរ “ឳលើកៗ” ជារហូត។
ហេតុដូច្នេះហើយ បានជាជនជាតិ ខ្មែរយើងមួយចំនួន ធំនិយមហៅបក្សីនេះថា “ឳលើកៗ” តាមសូរសម្លេង វាយំផង និងក៏ដើម្បីទុក ជាការរំលឹកដល់រឿងព្រេងបុរាណនេះផង ហើយក៏ជាគតិដាស់ តឿន ក្រើនរំឭកដល់អ្នកផងទាំងពួង ឲ្យឈប់បរបាញ់សត្វ ព្រោះខ្លាចជាប់កម្ម ពារវេរា ទៅជាតិក្រោយដូចមានជាភស្តុតាង ក្នុងរឿងព្រេង ទិទានស្រាប់៕
មតិយោបល់