ព័ត៌មានសិល្បៈ និងកម្សាន្ត

មិនមែនលំៗទេ! មន្រ្តីយោធាជាន់ខ្ពស់លើកឡើងថា ការពន្យារពេលចុះឈ្មោះរបស់ BTS គឺជាផលប្រយោជន៍ជាតិ!

 

(កូរ៉េ)៖ មិនត្រឹមតែធ្វើឱ្យពិភពលោកឈ្លក់វង្វេង នឹងតន្រ្តីរបស់ខ្លួនប៉ុណ្ណោះទេ តែ BTS ក៏ត្រូវបានគេនិយាយផងដែរថា ពួកគេបានបង្កើតអត្ថប្រយោជន៍ដ៏ធំធេង សម្រាប់សេដ្ឋកិច្ចជាតិ និងកេរ្តិ៍ឈ្មោះរបស់ប្រទេសកូរ៉េខាងត្បូងតែម្តង។ ហេតុដូច្នេះហើយមន្រ្តីយោធាជាន់ខ្ពស់ម្នាក់ ជឿថាការពន្យាពេលនៃការចូលបម្រើយោធារបស់ក្រុម BTS គឺជាផលប្រយោជន៍ជាតិ។

ដោយផ្អែកលើការធ្វើវិសោធនកម្មថ្មី សមាជិក BTS អាចពន្យាពេលការបម្រើយោធា របស់ពួកគេរហូតដល់ពួកគេមានអាយុ ៣០ ឆ្នាំ ក្នុងនោះប្រធានរដ្ឋបាលនៃកម្លាំងយោធា ម្នាក់លោកបាននិយាយថា «ការសម្រេចចិត្ត ដើម្បីផ្តល់ឱ្យមានការពន្យារពេលបម្រើយោធារបស់ពួកគេ ត្រូវបានធ្វើឡើងដើម្បី កាត់បន្ថយភាពចម្រូងចម្រាស និងជាផលប្រយោជន៍របស់ប្រទេស នៅពេលដែលពួកគេកំពុងតែបង្កើនតម្លៃនៃយីហោជាតិទាំងមូល»។

គួរបញ្ជាក់ផងដែរថា ប្រទេសកូរ៉េខាងត្បូងមានច្បាប់ បម្រើយោធាដ៏តឹងរឹងបំផុតមួយ នៅលើពិភពលោកដោយប្រទេសកូរ៉េ មានការបំពេញកាតព្វកិច្ចយោធាមួយ គឺជាវិញ្ញាបនបត្រនៃការស្នេហាជាតិរបស់ពលរដ្ឋម្នាក់ៗ ដូច្នេះស្ទើរតែគ្រប់បុរសវ័យក្មេង ដែលមានអាយុពី ១៨ ទៅ ៣៥ ឆ្នាំ នឹងត្រូវចំណាយយុវជនខ្លះទៅធ្វើជាទាហាន។ លើសពីនេះទៅទៀត ច្បាប់ត្រូវបានកំណត់ថា បុរសទាំងអស់ត្រូវតែចូលធ្វើទាហាន មុនអាយុ ២៨ ឆ្នាំលើកលែងតែអ្នក ដែលមិនមានកាយសម្បទារឹងមាំ ឬអត្តពលិកដែលបានឈ្នះជើងឯកអាស៊ី ឬមេដាយនៅអូឡាំពិក៕

មតិយោបល់