ព័ត៌មានសិល្បៈ និងកម្សាន្ត

នាយ ពែកមី សងគុណម្តាយក្មេក ដែលជួយចេញថ្លៃបណ្តាការ កាលនៅជាជាងសំណង់

 

(ភ្នំពេញ)៖ តារាកំប្លែងល្បីឈ្មោះនាពេលបច្ចុប្បន្ន នាយពែកមីមានឈ្មោះពិតថា ចែម ចាន់រ៉ា ក្រៅពីសង់ផ្ទះថ្មីឱ្យឪពុកម្តាយបង្កើតខ្លួនហើយ ពេលនេះលោកក៏បានសង់ផ្ទះថ្មីឱ្យម្តាយក្មេកមួយទៀត ដែលលោកបានចែករំលែកលើគណនីបណ្តាញសង្គមថា «ចាក់ជណ្តេីរផ្ទះម៉ែក្មេក ធ្វេីជូនម៉ែក្មេក ដេីម្បីអរគុណគាត់ កាលចូលស្តីដណ្តឹងកូនគាត់ គាត់យកតែ 500$ ទេ តែពេលខ្ញុំរកលុយអត់បាន គាត់ជួយចេញ 300$ ឱ្យការកម្សត់អត់បងប្អូន? ឥឡូវប្រពន្ធមុខចាស់ជាងម៉ែទៀត»។

នេះជាទឹកចិត្តដ៏ប្រពៃមួយដែលតារាកំប្លែងរូបនេះ បានធ្វើចំពោះអ្នកមានគុណ ក្រោយទទួលបានជោគជ័យលើវិថីសិល្ប:ដែលបានកែប្រែវាសនាលោកពីកម្មករសំណង់ម្នាក់ ឱ្យក្លាយជាតារាកំប្លែងល្បីឈ្មោះមួយរូបដែលអាចរកប្រាក់ចំណូលបានយ៉ាងច្រើនក្នុងមួយខែៗ។

ក្រៅពីការងារសិល្ប:ហើយ នាយពែកមី ក៏បានចាយទុនលើមុខជំនួញផ្សេងទៀត ដើម្បីបង្កើនប្រាក់ចំណូលបន្ថែមទៀតផងដែរ៕

មតិយោបល់