ភ្នំពេញ៖ពៅ បញ្ញាពេជ្រ អតីតតារាចម្រៀង ផលិតកម្ម ហង្សមាស ដែលមានសំនៀងស្រួយស្រេះ ដូចសារិកា ដែលរងគ្រោះដោយខ្មាន់កាំភ្លើង និងធ្លាក់ខ្លួនពិការដល់ពេលបច្ចុប្បន្ន តែនាងនៅតែចូលរួមសកម្មភាព ជួយសង្គម និងបង្ហាញវត្តមាន លើឆាកតន្ត្រីម្តងម្កាលផងដែរ ។
ម្សិលិមិញនេះដែរ ពៅ បញ្ញាពេជ្រ បានធ្វើឲ្យអ្នកគាំទ្រខ្លួន ភ្ញាក់ផ្អើល ដោយសារតែ តារាចម្រៀងរូបនេះ ចូលរួមកម្មវិធីសម្បុរសធម៌ ជួយដល់កុមារដែលឪពុកម្តាយ ជាប់ពន្ធនាគារ ដែលរៀបចំឡើងដោយក្រសួងព័ត៌មាន ដែលធ្វើឲ្យផ្ទៃនៃកម្មវិធីទាំងមូល អើងកង ដោយនឹកស្មានមិនដល់ថា នាងនៅតែច្រៀងពិរោះ បើទោះបីជាមានបញ្ហាផ្នែកឆ្អឹងខ្នង ដែលធ្វើឲ្យដង្ហើមនាងខ្លី ។ ស្រីស្រស់ បញ្ញាពេជ្រ បានអះអាងលើ ទំព័រហ្វេសប៊ុករបស់ខ្លួន ថា “ថ្ងៃនេះនាងខ្ញុំបានចូលរួមច្រៀងក្នុងកម្មវិធី សប្បុរសធម៏ជួយដល់កុមារដែលឱពុកម្តាយត្រូវបានជាប់ពន្ធនាគារ ដែលរៀបចំឡើងដោយក្រសួងពត៏មាន !នាងខ្ញុំបានច្រៀងចំរៀងមួយបទមានចំណងជើងថា សំលេងខ្លុយស្នេហ៏សូមរីករាយស្តាប់កំសាន្តទាំងអស់គ្នាណា !!!! ” ។
នេះមិនមែនជាលើកទី ១ របស់ពៅ បញ្ញាពេជ្រដែលបង្ហាញខ្លួនច្រៀងក្នុងកម្មវិធីសម្បុរសធម៌នោះទេ ដោយការបង្ហាញខ្លួនលើកដំបូងរប់សនាង កាលពីថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០១៣ ជាកម្មវិធីសប្បុរសធម៌ ធ្វើឡើងនៅសាលាបញ្ញាសាស្ត្រ ធ្វើឲ្យសិល្បៈករជាច្រើនភ្ញាក់ផ្អើល ជាមួយនឹងវត្តមាននាង។
ជាមួយនឹងគ្នានេះដែរ អ្នកគាំទ្ររបស់នាងលើបណ្តាញសង្គមយក្សហ្វេសប៊ុក ដោយសរសើរនឹងសំណូមពរ ” សំលេងនៅតែពិរោះដដែល បងស្រឡាញ់ប្អូនស្រីចៀង ឱផ្កាត្រកៀតអូនបេះសៀតកេរសីបានទេពិរោះខ្លាំងណាស់” ។ អ្នកលេងផ្សេងទៀតក៏បានជូនពរដល់នាង “នៅតែមានពាក្យដដែល ជូនពរបងស្រីអាចដើរបានឆាប់ឆាប់ !!! ខ្ញុំចូលចិត្តការច្រៀងរបស់បងស្រី”។
សូមបញ្ជាក់ជាថ្មីឡើងវិញថា ពៅ បញ្ញាពេជ្រ ត្រូវបានជនមិនស្គាល់មុខលបបាញ់ប្រហារ ធ្វើឲ្យរងរបួសធ្ងន់ធ្ងរកាលពីថ្ងៃទៅ២៣ ខែកុម្ភៈ ឆ្នាំ២០០៧ ក្បែររបងក្រសួងឧស្សាហកម្មរ៉ែ និងថាមពល ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅប្រទេសថៃភ្លាមៗ និងបានត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីគ្រួសារអស់លទ្ធភាពក្នុងការព្យាបាល៕
ទស្សនាឃ្លិបដូចខាងក្រោមនេះ៖
https://i1272.photobucket.com/albums/y389/domneng/3D/Pov_zpse94e199b.jpg
https://i1272.photobucket.com/albums/y389/domneng/3D/Pov_zps62b38b39.png
មតិយោបល់