ព័ត៌មានសិល្បៈ និងកម្សាន្ត

មួយ​ណា​​ជា​ ​Suzy​ ​ពិ​ត​ទៅ​?​

កាលពីថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០១២ ម្សិលមិញនេះ នាង Suzy ដែលជាសមាជិករបស់ Miss A បានធ្វើការអាប់ឡូតនូវរូបភាពរបស់ខ្លួន ដោយថតជាមួយនឹង Kim Jun Hyun អ្នកកំប្លែងដ៏ល្បីនៅលើ ធ្វីតទ័ររបស់ខ្លួន។

នៅក្នុងរូបភាពនោះដែរ Suzy បានស្លៀកពាកឈុតដូចគ្នានឹង Kim Jun Hyun ដោយនាងសើចយ៉ាងកក្អឹក ជាមួយនឹងតារាកំប្លែងរូបនោះ។ដោយនាងធ្វើការធ្វីតចោទជាសំនួរបែបកំប្លែងផងដែរថា មើល Suzy មើល៍ តើមួយណាជា Suzy ពិតនោះទៅ?

គួររំឭកផងដែរថា កាលពីថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០១២កន្លងទៅនេះ Miss A ត្រូវបានអញ្ជើញជាភ្ញៀវកិត្តិយសនៃកម្មវិធីប្រគុំតន្ត្រី Gag Concert របស់ស្ថានីយ៍ KBS 2TV ផងដែរ៕

មតិយោបល់