ព័ត៌មានជាតិ

Google Nexus 4 ជា Smartphone ដ៏អស្ចារ្យ

Google Nexus 4 ដែលត្រូវបានផលិតដោយក្រុមហ៊ុន LG គឺត្រូវបានប្រកាសជាផ្លូវការហើយ ដែលត្រូវបានបញ្ចប់ជាមួយនឹងប្រព័ន្ធដំណើរការចុងក្រោយរបស់ Android។

Google Nexus 4 ប្រើប្រព័ន្ធដំណើរការ Android Jelly Bean 4.2 ដែលមកជាមួយនឹងមុខងារល្អជាងច្រើន ហើយមានតម្លៃថោកជាង បើធៀបនឹង Google Nexus 7 រួមទាំងប្រើប្រាស់នូវ Processor Snapdragon S4 Pro 1.5GHz Quad-Core Qualcomm ជាមួយនឹង GPU Adreno 320 ដែលអាចបង្ហាញរូបក្នុងទំហំ 1280×768 Pixels។

គួរបញ្ជាក់ផងដែរថា Google Nexus 4 ផ្តល់នូវទំហំ 320 ppi អាចនិយាយថា ជា High Resolution ដែលប្រៀបធៀបជាមួយនឹង iPhone 5 បាន៕

មតិយោបល់