កីឡាករ Milos Raonic បានឡើងទៅកាន់លំដាប់លេខរៀងទី ១៤ នៃតារាងពិភពលោក ដោយបានប្រកាសដោយ ATP World Tour កាលពីថ្ងៃ ចន្ទ ម្សិលមិញនេះ។
កីឡាករសញ្ជាតិកាណាដារូបនេះបានយកឈ្នះលើកិឡាករក្រូអាត Marin Cilic នៅខែ តុលានេះដោយអាចនាំខ្លួនគាត់ទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី Tokyo Open ដូចគ្នានេះដែរកីឡាកររូបនេះ ធ្វើមិនបានល្អ នៅក្នុងកម្មវិធី ពីរគឺ Shanghai OpenនិងValencia Open តែទោះជាយ៉ាងណាសម្រាប់ពិន្ទុឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី Tokyo Open អាចបញ្ជាក់ថា លំដាប់ទី ១៤ នៃតារាងពិភពលោកជារបស់លោក។
ចំណែកកីឡាករ Alexandr Dolgopolov របស់អ៊ុយក្រែន ក៏បានឡើងកាន់លេរៀងទី ១៨ នៃតារាងពិភពលោក ដោយឈានចូលវគ្គ ផ្តាច់ព្រ័ត្រកាលពីសប្តាហ៍កន្លងទៅ តែចាញ់ក្រោមទម្រង់លេងរបស់ David Ferrer៕
មតិយោបល់