ពេ​ជ្រ​ ​សោ​ភា​៖​ ​ស​ង្សា​រ​គ្រា​ន់​តែ​​ជា ​​​អ្ន​ក​​ដ​ទៃ​

ពេជ្រ សោភា ព្យុះព័ត៌មានមួយប្រាវមុននេះដែលធ្វើឲ្យនាងវិលក្បុងអស់ ចុះបង្ហាញដោយសារព័ត៌មានក្នុងស្រុកមួយ ដោយថានាងមានឈ្មោះក្នុងបញ្ឈឺខ្មៅនោះ តារាចម្រៀងល្បីឈ្មោះរូបនេះក៏មានប្រតិកម្មភ្លាមៗផងដែរចំពោះសារព័ត៌មួយនោះ ដោយសរបញ្ជាក់ថា នាងគឺស្អាតស្អំ។

ងាកមកមើលបទ ចម្រៀងចុងក្រោយរបស់តារាចម្រៀងស្រីរូបនេះ បទ “សង្សារគ្រាន់តែជាអ្នកដទៃ” ដែលធ្វើឲ្យនាងទទួលបានប្រជាប្រិយភាពឡើងវិញមួយកម្រិតទៀត ។តាមរយៈបទ នេះ ដែរគឺក្រោមស្នាដៃនិពន្ធ ទំនុកច្រៀងដោយ កវីវ័យក្មេងល្បីឈ្មោះរបស់ហង្សមាស លោក សុខ ចាន់ផល ដែលជាគ្រាប់ពេជ្រ ចុងក្រោយរបស់ហង្សមាស បន្ទាប់ពី កវីជើងចាស់ ជុំ ប៊ុនធឿន អនិច្ចកម្មនោះ។

អត្ថន័យ នៃបទ ចម្រៀងមួយនេះ ពិតជាធ្វើឲ្យមនុស្សដែលខូចចិត្តរឿងស្នេហា ភ្ងាក់ខ្លួនព្រឺត ខណៈដែលស្ថិតនៅជម្រៅនៃភាពឈឺចាប់ កុំឲ្យខ្លួនឯងធ្លាក់ក្នុងអន្លង់ឈឺផ្សារមួយនេះ ដោយតម្រូវឲ្យមនុស្សគិតថា សង្សារជាមនុស្សដទៃ ឬសង្សារជាអ្នកដទៃ កុំធ្វើឲ្យខ្លួនអាប់រស្មីដោយសារតែរឿងស្នេហានោះ៕

ទស្សនាបទ សង្សារគ្រាន់តែជា អ្នកដទៃ ជាអ្នកដទៃដូចខាងក្រោម៖

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *