បទ ចម្រៀងរបស់ផលិតកម្ម Diamond Music ក្រោមចំណងជើងថា “កែវភ្នែកសម្លក់” ដែលច្រៀងដោយតារាចម្រៀងសម្លេងធ្ងន់ Eno កំពុងទទួលបាននូវប្រជាប្រិយភាពយ៉ាងច្រើនហូរហៀរនៅលើ Youtube ដោយមានអ្នកចូលទស្សនារហូតដល់ទៅ 105,250 ដែលអាចនិយាយបានថាជាបទ មួយ ទទួលបានប្រជាប្រិយភាព។
“កែវភ្នែកសម្លក់” គ្រាន់តែមើលចំណងជើងមួយភ្លែតស្មានតែ បទ បែបលក្ខណៈសប្បាយៗ តែផ្ទុយមកវិញបទនេះ គឺជាបទមនោសញ្ជេតនាដែលនិយាយពីមនុស្សស្មោះម្នាក់ គេសុំបែកដោយមិនដឹងខ្លួន ដោយប្រើកែវភ្នែកសម្លក់យ៉ាងចម្លែកលើបុរសដែលមិនដឹងថាខ្លួនខុសអ្វី ដោយសុខៗ មកសុំបែក ។បទនេះដែរ គឺជាបទ ដែលធ្វើឲ្យទស្សនិកជនស្គាល់Eno កាន់តែជាក់ច្បាស់ថា តារាចម្រៀងរូបនេះមកពីណា ហើយនៅឯណានោះ។
ទឹកដមសម្លេងខ្ពស់របស់Eno ដែលជាសម្លេងមួយប្រដមប្រសងនិង ខេមរៈ សិរីមន្ត និងឆាយ វិរៈយុទ្ធ គេសង្ឈឹមថាតារាចម្រៀងរូបនេះនិងស្ថិតនៅកំពូលតារាងរបស់ទស្សនិកជនផងដែរ ។បញ្ច្រាសមកវិញ ខណៈដែឡតារាចម្រៀងរូបនេះ ចូលទៅជ្រកក្នុងផលិតកម្ម សាន់ដេ គេសង្កេតឃើញថា មិនទាន់មានបទចម្រៀងណាមួយដែលអាចធ្វើឲ្យតារាចម្រៀងរូបនេះកក្រើកនៅឡើយនោះទេ បែរជាស្ងាត់ឈឹងដូចចោរ លួចសេះទៅវិញ ៕
ទស្សនាបទចម្រៀង “កែវភ្នែកសម្លក់”របស់អ៊ីណូដូចខាងក្រោម៖
មតិយោបល់